Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យអប់រំ ណែនាំគ្រូ និងសិស្ស ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាពក្នុងរដូវវស្សានេះ

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំ​ពាក្យ​ក្រសួង​អប់រំយុវជន និង​កីឡា បាន​អំពាវនាវ​ដល់​លោកគ្រូ អ្នកគ្រូ-មាតាបិតា និង​សិស្សានុសិស្ស​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​​ខ្ពស់​ចំពោះ​សុខភាព​នៅក្នុង​​រដូវ​​វស្សា​នេះ​ដើម្បី​​ចៀស​នូវ​ការ​ឆ្លង​ជំងឺ​ដង្កាត់​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពីការប្រែប្រួលអាកាសធាតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា បានមាន​ប្រសាសន៍​នៅព្រឹកថ្ងៃទី០៤ មិថុនា នេះថា នៅក្នុងរដូវវស្សានេះ​លោកគ្រូ-អ្នកគ្រូ មាតាបិតា និង​សិស្សានុសិស្ស ពេល​ធ្វើដំណើរពី​ផ្ទះ​ទៅ​សាលារៀន និង​ពី​សាលារៀន​ត្រឡប់​​ទៅផ្ទះ​ត្រូវត្រៀម​ឆត្រ ឬ​អាវភ្លៀង​សម្រាប់​ប្រើប្រាស់​បន្ទាន់​ក្នុង​ករណី​មាន​ភ្លៀង​ធ្លាក់។ ត្រូវ​បរិភោគ​ចំណី​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​​តាមការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាង​ណា​ឱ្យ​​មាន​សុខភាព​ល្អ​ មាំមួន​ទប់ស្កាត់​រាល់​បញ្ហា ឬជំងឺឆ្លង​នានា​ដែល​កើតមាននៅ​ក្នុងរដូវវស្សាដូច​​ជា ជំងឺរាករូស​ដែល​បណ្តាល​មក​ពីការ​បរិភោគ​អាហារ​មិនមាន​អនាម័យ និង​ជំងឺផ្តាសាយជាដើម។

លោកស្រីបាន​ណែនាំ​ដល់លោកគ្រូ-អ្នកគ្រូ មាតាបិតា​និសិស្សានុសិស្ស​ត្រូវសំអាត​បរិស្ថាន និង​អនាម័យ​នៅជុំវិញផ្ទះ​និងសាលារៀន​ឱ្យបានស្អាត ពិសេស​សម្ភារ​ដែល​អាច​ដក់​ទឹកបាន​ដែលជា​ប្រភព​ជម្រក​មូស​ខ្លាជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាមហើយ​ត្រូវ​​គេង​ក្នុងមុងជាប់​ជានិច្ច ហើយតាមដានសុខភាពជា​ប្រចាំ និងប្រញាប់​ទៅមន្ទីរពេទ្យ​ក្នុងករណី​សង្ស័យ​ថា មានជំងឺគ្រុនឈាម ឬជំងឺឆ្លងណាមួយជាដើម។

បើតាមលោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល បានឱ្យដឹងថា មានជំងឺ ៧មុខ​ដែលតែងតែកើត​ឡើងនៅក្នុងរដូវភ្លៀងនេះ​រួមមាន​ជំងឺគ្រុនឈាម គ្រុនចាញ់ ជំងឺ​គ្រុនផ្តាសាយ ជំងឺ​គ្រុនក្តៅ ជំងឺចម្លង​ពីចំណីអាហារ ជំងឺចម្លង​ពីទឹក​ ជំងឺអាសន្នរោគ និងជំងឺ​លិបតូ ដែលឆ្លងពីទឹកនោម​សត្វ​កណ្តុរធ្វើឲ្យអ្នកជំងឺខូច​តម្រង់នោម ថ្លើម រលាក​ស្រោមខួរ និងវិបត្តិដង្ហើម៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម