ព័ត៌មានជាតិ
បន្ទាន់ក្តៅៗ រកឃើញបុរសឆ្លងកូវីដទៅពិនិត្យនៅពេទ្យឯកជន បិទមន្ទីរពេទ្យភ្លាមៗ
រដ្ឋបាលខេត្តព្រះសីហនុ បានបិទពេទ្យ ឯកជនមួយកន្លែង ឈ្មោះ ថៃខាង ស្ថិតនៅផ្លូវឯករាជ្យ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការសម្រេចផ្អាកបណ្តោះអាសន្ននេះ បន្ទាប់ពីរកឃើញ បុរសជនជាតិចិនម្នាក់ឈ្មោះ FENG JIAN MING អាយុ ២៩ ឆ្នាំ រកឃើញវិជ្ជមានកូវីដ១៩ ដោយសារតែបុរសរូបនេះ ធ្លាប់ទៅពិនិត្យជំងឺនៅមន្ទីរពេទ្យថៃខាង។
អាជ្ញាធរខេត្តព្រះសីហនុបញ្ជាក់ថា វិធានការនេះ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងរាលដាលចូលក្នុងសហគមន៍ ដោយសម្រេចបិទជាបន្ទាន់ នឹងមិនអនុញ្ញាតឲ្យមានអ្នកជំងឺថ្មីចេញចូលពិនិត្យព្យាបាលក្នុងមន្ទីរពេទ្យឡើយ។
ក្រុមការងារសុខាភិបាលខេត្ត និងចុះពិនិត្យយកសំណាកពីអ្នកជំងឺ និងបុគ្គលិកដែលបម្រើការងារក្នុងមន្ទីរពេទ្យ ដើម្បីធ្វើតេស្តរកវិរុសកូវីដ១៩៕


អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល