Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ អត់ពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងវិភាគមុខងារ មិនអនុញ្ញាតឲ្យជ្រើសរើសមន្ត្រីរាជការស៊ីវិលឡើយ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​អនុប្រធាន​ប្រចាំ​ការ នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការ​អនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា (​គ​.​វ​.​រ) គូស​បញ្ជាក់​ថា «ក្រសួង​-​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​មិន​បាន​អនុវត្ត​ការ​ពិនិត្យ​ឡើងវិញ​រចនាសម្ព័ន្ធ និង​ការ​វិភាគ​មុខងារ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល​ឡើយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គូស​បញ្ជាក់​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​ពិនិត្យ​ឡើងវិញ ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង-ស្ថាប័ន និងការ​ធ្វើ​បច្ចុប្បន្នភាពរចនាសម្ព័ន្ធ​ ទិន្នន័យ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួង-ស្ថាប័ន កាលពី​ព្រឹក​ថ្ងៃ​ទី ០៤ ខែ​មិថុនា ឆ្នាំ ២០២៤ នា​សណ្ឋាគារ​ភ្នំពេញ។

ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​បន្ត​ថា នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី ១ របស់​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ (​គ​.​វ​.​រ) រាជរដ្ឋាភិបាល បាន​សម្រេច​បន្ត​ការងារ​កែទម្រង់​រដ្ឋបាល​សាធារណៈ ដោយ​បាន​ដាក់​ចេញ​នូវ​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ចំនួន ៣ រួមមាន ៖ (១) ការ​ដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ស៊ីវិល (២) ការ​ពង្រឹង​សមត្ថភាព និង​សមិទ្ធកម្ម​ស្ថាប័ន ដើម្បី​លើក​កម្ពស់​គុណភាព​ការងារ និង (៣) ការ​ដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធ​លើក​ទឹកចិត្ត​គាំទ្រ​សមិទ្ធកម្ម ក្នុង​រដ្ឋបាល​សាធារណៈ។

ឯកឧត្ដម ហ៊ុន ម៉ានី គូស​បញ្ជាក់​បន្ថែម​ថា បន្ថែម​លើ​នេះ ក្នុង​នាម​លេខាធិការដ្ឋាន គ​.​វ​.​រ ក្រសួង​មុខងារ​សាធារណៈ ត្រូវ​សម្របសម្រួល​ការ​អនុវត្ត​ឲ្យ​បាន​ចប់​សព្វគ្រប់​នូវ​ការ​ពិនិត្យ​ឡើង​វិញ​រចនាសម្ព័ន្ធ និង​ការ​វិភាគ​មុខងារ​របស់​ក្រសួង​-​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រឹម​ត្រីមាស​ទី ៣ ឆ្នាំ ២០២៤។ ក្នុង​ករណី ក្រសួង​-​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​មិន​បាន​អនុវត្ត​ការ​ពិនិត្យ​ឡើង​វិញ​រចនាសម្ព័ន្ធ និង​ការ​វិភាគ​មុខងារ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល​ឡើយ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បន្ត​ថា ជា​លទ្ធផល​សម្រាប់​ការ​កែលម្អ​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ​ក្នុង​រដ្ឋបាល​សាធារណៈ ក្រសួង​មុខងារ​សាធារណៈ បាន​រៀបចំ​និយាម​ស្ដីពី​នីតិវិធី​ប្រតិបត្តិ​សម្រាប់​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល ដែល​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​តាមរយៈ​អនុក្រឹត្យ។ ក្រសួង បាន​ដឹកនាំ​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល ចំនួន ៦ លើក ដោយ​បាន​ជ្រើសរើស​បេក្ខជន​សរុប​ចំនួន ៩៧៥ នាក់ និង​កំពុង​ដំណើរការ​ជ្រើសរើស​ជា​បន្តបន្ទាប់។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បន្ថែម​ថា ថ្ងៃនេះ វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​ពិនិត្យ​ឡើងវិញ ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង​-​ស្ថាប័ន និង​ការ​ធ្វើ​បច្ចុប្បន្នភាព​រចនាសម្ព័ន្ធ ទិន្នន័យ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួង​-​ស្ថាប័ន ជា​ជំហាន​មួយទៀត​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ការងារ​កែទម្រង់​រដ្ឋបាល​សាធារណៈ។ ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ ដើម្បី​គាំទ្រ​ដល់​ក្រសួង​-​ស្ថាប័ន នៅ​ក្នុង​ដំណើរការ នៃ​ការ​ពិនិត្យ​ឡើង​វិញ ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង​-​ស្ថាប័ន ក៏ដូចជា​ការ​ធ្វើ​បច្ចុប្បន្នភាព​រចនាសម្ព័ន្ធ និង​ទិន្នន័យ​ក្រសួង​-​ស្ថាប័ន ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ទាន់​ពេលវេលា ប្រសិទ្ធភាព និង​សម្រេច​លទ្ធផល​តាម​ការ​រំពឹង​ទុក នៅ​ត្រឹម​ឆមាស​ទី ១ ឆ្នាំ ២០២៤។

គួរ​ជម្រាប​ថា ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​ពិនិត្យ​ឡើងវិញ ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង-ស្ថាប័ន និង​ការធ្វើ​បច្ចុប្បន្នភាពរចនាសម្ព័ន្ធ​ ​ទិន្នន័យ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួង-ស្ថាប័ន នា​ព្រឹក​មិញ​នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ដែល​ជា​ប្រធាន អនុប្រធាន និង​សមាជិក-សមាជិកា នៃ​ក្រុម​ការងារ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ តំណាង​ក្រសួង-ស្ថាប័ន​ទាំងអស់ ព្រមទាំង​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ការងារ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ជា​ច្រើន​រូប​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម