ព័ត៌មានជាតិ
កម្ពុជា-គុយបា កំពុងគិតគូរអាហារូបករណ៍សម្រាប់យុវជនសិក្សាជំនាញបច្ចេកវិទ្យា នវានុវត្តន៍ សុខភាព និងកីឡា
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងពិភាក្សា គិតគូរ ស្វែងយល់ពីគម្រោងផ្សេងៗ ដែលនឹងផ្តល់ឱកាសអាហារូបករណ៍ដល់យុវជនក្នុងការសិក្សាលើជំនាញបច្ចេកវិទ្យា និងនវានុវត្តន៍ សុខភាព និងកីឡា។

ការពិភាក្សា គិតគូរ ស្វែងយល់ពីគម្រោងផ្សេងៗ នេះ ក្នុងឱកាស ថ្នាក់ដឹកនាំទាំងពីរ (កម្ពុជា-គុយបា) បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅទីស្នាក់ការកណ្ដាល ស.ស.យ.ក កាលពីព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៤ ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានស្វាគមន៍ចំពោះវត្តមានរបស់ លោកជំទាវឯកអគ្គរដ្ឋទូត និងសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅចំពោះការតែងតាំង លោកជំទាវ ជាឯកអគ្គរដ្ឋទូត គុយបា ប្រចាំកម្ពុជា នាពេលថ្មីៗ នេះ ផងដែរ។

ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី សង្ឃឹមថា ក្រោមការដឹកនាំរបស់ លោកជំទាវឯកអគ្គរដ្ឋទូត ទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋគុយបា នឹងកាន់តែជិតស្និទ្ធបន្ថែមទៀត។
ទន្ទឹមនេះ ថ្នាក់ដឹកនាំកម្ពុជា-គុយបា ក៏បានផ្លាស់ប្ដូរបទពិសោធការងារ និងពិភាក្សាពីកិច្ចសហប្រតិបត្តិការនានា ដែលនឹងរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជាពិសេសលើការគិតគូរ និងស្វែងយល់ពីគម្រោងផ្សេងៗ ដែលនឹងផ្តល់ឱកាសអាហារូបករណ៍ដល់យុវជនក្នុងការសិក្សាលើជំនាញបច្ចេកវិទ្យា និងនវានុវត្តន៍ សុខភាព និងកីឡា៕
អត្ថបទ ៖ ពិសី




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?