Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ អាមេរិក នឹងបើកសមយុទ្ធយោធាជាមួយកម្ពុជាឡើងវិញ

បានផុស

នៅ

 សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងសម្ដេចតេជោ ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក បានឱ្យដឹងថា ប្រមុខការពារជាតិអាមេរិក លោក Lloyd Austin  បានឱ្យគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបើកឡើងវិញ អនុញ្ញាតឱ្យនិស្សិតកម្ពុជាទៅសិក្សានៅសាលា Westpoint របស់អាមេរិក ផ្លាស់ប្ដូរការសន្ទនាក្នុងវិស័យយោធា សមយុទ្ធរួមគ្នា ដើម្បីសង្គ្រោះ ការគ្រប់គ្រងគ្រោះមហន្តរាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន មិនបានសរសេរលម្អិតថា សមយុទ្ធយោធា កម្ពុជា អាមេរិក ដែលលោករដ្ឋមន្ត្រីការពារជាតិអាមេរិកប្រកាសថានឹងធ្វើជាមួយកម្ពុជាឡើងវិញនោះ នឹងចាប់ផ្ដើមនៅក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយនោះទេ។

តាមសេចក្ដីប្រកាសព័ត៌មាន ក្នុងជំនួបនាថ្ងៃទី០៤ ខែមិថុនា នេះ  លោក Lloyd Austin បានកោតសរសើរចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី ដែលបានបង្ហាញជំហរយ៉ាងរឹងមាំក្នុងវិស័យការពារជាតិ ដើម្បីរៀបចំនូវទំនាក់ទំនងរវាងកម្ពុជា អាមេរិក។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រីការពារជាតិ​ ក៏អះអាងថា អាមេរិក និងបន្តការបណ្ដុះបណ្ដាលជាមួយកម្ពុជា ក្នុងវិស័យដោះ មីននិងគ្រាប់មិនទាន់ផ្ទុះ ដោយចាប់ផ្ដើមកិច្ចសន្ទនាការពារជាតិដើម្បីដោះស្រាយភាពខុសគ្នា ដើម្បីកសាងនូវទំនុកចិត្តឱ្យកាន់តែខ្លាំងដើម្បីអនាគតរបស់ប្រទេសទាំងពីរ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

គួរឱ្យដឹងថា កម្ពុជា អាមេរិក បានចាប់ដៃគ្នាធ្វើសមយុទ្ធយោធា ដែលមានឈ្មោះថា ឆ្នាំអង្គរ ជាលើកដំបូង នៅក្នុងឆ្នាំ ២០១០ ហើយបន្តធ្វើសមយុទ្ធរួមគ្នានៅរៀងរាល់ចុងឆ្នាំនីមួយៗរយៈពេល៧លើកជាប់ៗគ្នា។ សមយុទ្ធ នេះ ត្រូវបានភាគីកម្ពុជាសម្រេចផ្អាកនៅឆ្នាំ២០១៧ ដោយសារកាលណោះ កម្ពុជា ជាប់ដៃរៀបចំការបោះឆ្នោត។ ចាប់តាំងពីពេលនោះមកសមយុទ្ធយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក មិនមានសកម្មភាពណាមួយឡើយរហូតមកដល់ខែមិថុនា នេះ។

សូមជម្រាបថាបន្តិចថា កាលពីចុងខែឧសភា កន្លងទៅ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានអះអាងថា កម្ពុជា ស្វាគមន៍ជានិច្ច ចំពោះភាគីទាំងឡាយណា ដែលចង់ចាប់ដៃកម្ពុជា ដើម្បីធ្វើសមយុទ្ធយោធារួមគ្នា តែត្រូវអនុលោមតាមច្បាប់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម