Connect with us

ព័ត៌មានជាតិ

ប្រមុខការពារជាតិអាមេរិក នឹងជួយជំរុញវិនិយោគិនរបស់ខ្លួនឱ្យមកបណ្តាក់ទុននៅកម្ពុជា

បានផុស

នៅ

លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ដែលអញ្ជើញ​បំពេញ​ទស្សនកិច្ចនៅកម្ពុជារយៈពេលខ្លី បានថ្លែងប្រាប់ថ្នាក់ដឹកនាំកម្ពុជា ខ្លួននឹងជួយជំរុញវិនិយោគ​អាមេរិក​មកកាន់កម្ពុជា​ឱ្យបានច្រើនបន្ថែមទៀត ដើម្បីជំរុញដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។

ប្រមុខការពារជាតិអាមេរិក បានថ្លែងបែបនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ ២០២៤ គ្រាដែលលោ​ក​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពដ៏យូរអង្វែង។ ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិអាមេរិក និងកងយោធពលខេមរភូមិន្ទក្នុងការសហការដៃគូរដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងការអរគុណ និងបញ្ជាក់បន្ថែមថា ពេលដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការកើនឡើង នោះនឹងគាំទ្រដល់វិស័យនយោបាយឱ្យរឹងមាំផងដែរ។ សម្ដេចតេជោ ក៏បានសម្ដែងនូវក្ដីសង្ឃឹមថា លោកអូស្ទីន នឹងជំរុញឱ្យអ្នកវិនិយោគអាមេរិកមកកម្ពុជាច្រើនថែមទៀត។

ជាចុងក្រោយ រដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានផ្ដល់ពេលវេលា អនុញ្ញាតជូនលោក និងគណៈប្រតិភូអាមេរិក ចូលជួបដែលជំនួបនេះនឹងផ្ដល់នូវប្រយោជន៍នាពេលអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសទាំងពីរក្នុងទំនាក់ទំនងជាមួយគ្នា។

ជាការកត់សម្គាល់ក្នុងជំនួបនេះ ភាគីទាំងពីរបង្ហាញទឹកមុខដោយក្តីសប្បាយរីករាយ និងភាពស្និទ្ធស្នាល ​ដែលបង្ហាញពីការជឿទុកចិត្តគ្នាជាថ្មី បន្ទាប់ពីទំនាក់ទំនងកម្ពុជា និងអាមេរិក​ ដែលជាប្រទេសមហាអំណាច មានភាពស្រពិចស្រពិលនាពេលកន្លងទៅ។ ភាពមិនជឿទុកចិត្តគ្នាកន្លងទៅ ដោយសារអាមេរិក ទទួលបាន​ព័ត៌មានមិនពិត ជឿលើការផ្សាព្វផ្សាយមួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា។
ក្នុងន័យនេះសម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាដោយផ្ទាល់នាពេលនេះ ដោយបន្ថែមថា ព្រោះការនៅឆ្ងាយពីគ្នានឹងនាំឱ្យបាត់បង់ព័ត៌មាន ។ សម្ដេចតេជោ បានចាត់ទុកថា៖« អ្វីដែលជាអាទិភាពគឺការសន្ទនាជាពិសេសនៅក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យអស់ការសង្ស័យរវាងគ្នាទៅវិញទៅមក និងកសាងនូវភាពជឿជាក់និងទំនុកចិត្តឱ្យកាន់តែខ្លាំងឡើងវិញរវាងប្រទេសទាំង២៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម