ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ផ្ដល់អនុសាសន៍ឱ្យ អង្គការ CG បណ្តុះបណ្ដាលគ្រូបផ្នែកបំណិនជីវិតតាមសាលារៀន
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុសាសន៍ដល់ភាគី Community Generation (CG) ឱ្យរៀបចំអ្នកជំនាញបណ្តុះបណ្ដាលពង្រឹងសមត្ថិភាពគ្រូបង្រៀនផ្នែកបំណិនជីវិតតាមសាលារៀន។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Lauren Adele Stevens ប្រតិភូអង្គការ CG នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ CG ដឹកនាំដោយ លោកស្រី Lauren Adele Stevens នាយិកាប្រតិបត្តិ និង ជាស្ថាបនិក នៃអង្គការ CG និងមានការចូលរួមពី មន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ដើម្បីជំរុញការអនុវត្តកម្មវិធីនេះឱ្យកាន់តែប្រសើរឡើង បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ភាគី Community Generation (CG) ឱ្យរៀបចំអ្នកជំនាញបណ្តុះបណ្ដាលពង្រឹងសមត្ថិភាពគ្រូបង្រៀនផ្នែកបំណិនជីវិតតាមសាលារៀន ដើម្បីបង្ហាត់បង្រៀនបន្តទៅសិស្សប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងដាក់ផែនការច្បាស់លាស់ក្នុងការតាមដានត្រួតពិនិត្យលទ្ធផលសម្រេចបានរបស់គម្រោង។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ Community Generation ដែលបានជួយគាំទ្រសាលារៀននៅតាមខេត្តក្នុងប្រទេសកម្ពុជា ឱ្យទទួលបានទឹកស្អាតប្រើប្រាស់ ដំឡើងប្រព័ន្ធសូឡា លើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀន ការធ្វើចំការ និងសួនដំណាំតាមសាលារៀន និងការផ្តល់ចំណេះជំនាញចាំបាច់ជាច្រើនទៀត។

ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តចូលរួមសហការគាំទ្ររាល់កម្មវិធី ដែលចូលរួមជួយឱ្យសម្រេចបាននូវគោលដៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដើម្បីឆ្ពោះទៅអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណតម្លៃ ជំនាញ និងសមត្ថភាព។

លោកស្រី Lauren Adele Stevens នាយិកាប្រតិបត្តិ ស្ថាបនិកនៃអង្គការ Community Generation បានឱ្យដឹងថា អង្គការរបស់លោកស្រី មានដើមកំណើតនៅប្រទេសអូស្ត្រាលី បានអនុវត្តគម្រោងនៅកម្ពុជាអស់រយៈពេលជាង ៩ ឆ្នាំមកហើយ ដោយផ្តោតលើការផ្តល់កម្មវិធីអប់រំបំណិនជីវិត នៅតាមសាលាបឋមសិក្សានៅជនបទក្នុងខេត្តគោលដៅ ដែលរួមមានគម្រោង ១. ការសាងសង់សាលារៀនតាមបំពង់ប្រព័ន្ធច្រូតកាត់ទឹកភ្លៀង ២. ការកសាងប្រព័ន្ធធារាសាស្រ្តនៅសួនបន្លែសាលារៀន ៣. តបំពង់ទុយោទឹកទៅកាន់ផ្ទះបាយសាលារៀន លើកកម្ពស់កម្មវិធីអាហារូបត្ថម្ភប្រចាំថ្ងៃ ៤. តបំពង់ទុយោទឹកស្អាត និងកន្លែងលាងសម្អាតដៃតាមសាលារៀន ៥. លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងកសិកម្មអាកាសធាតុឆ្លាតវៃជាដើម (Climate Smart Agriculture)៕

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល