ព័ត៌មានជាតិ
អាស៊ានប្ដេជ្ញាចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ និងបរិយាបន្ន ក្នុងការជំរុញវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
តាមរយៈកិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពន្លឿនវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អាស៊ាន នាក្រុងសៀមរាប នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បណ្តាប្រទេសដែលជាសមាជិកអាស៊ាន បានបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ និងបរិយាបន្ន ក្នុងការជំរុញវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត។

លោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានចំពោះកិច្ចសហប្រតិបត្តិការ និងបរិយាបន្ន ក្នុងការជំរុញវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់តំបន់ទាំងមូល។ ខណៈដែលបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ាន កិច្ចសហប្រតិបត្តិការទាំងនេះ គឺជាគន្លឹះក្នុងការសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្ពោះទៅការបង្កើតសហគមន៍មួយដែលមានសន្តិភាព សមាហរណកម្ម និងនវានុវត្តន៍ខ្ពស់។
អង្គប្រជុំបានស្តាប់របាយការណ៍លទ្ធផលនៃកិច្ចប្រជុំនាពេលកន្លងមក ដែលផ្តល់បរិបទ និងកំណត់ជា ទិសដៅយុទ្ធសាស្ត្ររបស់គណៈកម្មាធិការ។ លទ្ធផលនៃកិច្ចប្រជុំត្រូវបានប្រើសម្រាប់កិច្ចពិភាក្សាជាបន្តបន្ទាប់ទាក់ទងនឹងសេចក្តីសម្រេចកន្លងមក, ស្ថានភាពនៃការអនុវត្តមូលនិធិអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អាហារូបករណ៍ និងគំនិតផ្តួចផ្តើមនានាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

កិច្ចប្រជុំបានពិនិត្យរបាយការណ៍ក្រុមប្រឹក្សាពីគ្រោះយោបល់, ផែនការសកម្មភាពអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) សម្រាប់ឆ្នាំ ២០១៦-២០២៥ និងបានពិភាក្សាលើការអនុម័ត និងចំណុចសំខាន់ៗ ដើម្បីដឹកនាំគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្ររបស់គណៈកម្មាធិការ និងបង្កើតមូលដ្ឋានដើម្បីរៀបចំផែនការអនាគត រួមទាំងផែនការសកម្មភាព APASTI ឆ្នាំ២០២៦-២០៣៥ ផងដែរ។
ក្រៅពីពិនិត្យលើការអនុវត្តអាទិភាព ឆ្នាំ២០២៣ ដូចជាគម្រោងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន និងបណ្តាញអាស៊ានផ្នែកសេដ្ឋកិច្ចជីវ-វិលជុំ និងសេដ្ឋកិច្ចបៃតង, កិច្ចប្រជុំក៏បានពិភាក្សាអំពីផែនការអាទិភាព ឆ្នាំ២០២៤ ដើម្បីធានាបាននូវនិរន្តរភាព និងពង្រីកវិសាលភាពនៃគម្រោងសំខាន់ៗ។ អាទិភាពដែលបានស្នើឡើងសម្រាប់ឆ្នាំ២០២៤ រួមមានការបង្កើតវេទិការអប់រំអាស៊ានតាមប្រព័ន្ធអនឡាញសម្រាប់ឧស្សាហកម្មជំនាន់ទី៤ ការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍកម្លាំងពលកម្មជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕
អត្ថបទ៖ គឿនវេត





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ