ព័ត៌មានជាតិ
៥ ខែ ក្រសួងការងារ ផ្តល់សេវាពិនិត្យកាយសម្បទាជូនកម្មករ-និយោជិតខ្មែរ និងបរទេស ជាង ៣៥ ម៉ឺននាក់
រយៈពេល ៥ ខែ ឆ្នាំ ២០២៤ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សេវាសាធារណៈដល់កម្មករ-និយោជិតខ្មែរ និងបរទេស តាមរយៈការពិនិត្យ និងផ្ដល់វិញ្ញាបនបត្រពិនិត្យកាយសម្បទាប្រមាណជាង ៣៥ ម៉ឺននាក់ ក្នុងនោះមានបរទេសជាង ១២ ម៉ឺននាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៥ មិថុនា នេះថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៤ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សេវាពិនិត្យកាយសម្បទា និងបញ្ជាក់វិញ្ញាបនបត្រពិនិត្យកាយសម្បទា ជូនកម្មករ-និយោជិតខ្មែរ និងជនបរទេសចំនួន ៣៥៤ ០៥២ នាក់ ក្នុងកម្មករ-និយោជិតខ្មែរសរុបចំនួន ២២៤ ៩៥៨ នាក់ និងជនបរទេសសរុបចំនួន ១២៩ ០៩៤ នាក់។
លោក កត្តា អ៊ន បានបន្តថា តាមរយៈសមិទ្ធផលការងារទាំងនេះឃើញថា សកម្មភាពការងារនៅនាយកដ្ឋានពេទ្យការងារមានដំណើរការល្អ បានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមតួនាទីភារកិច្ចដែលបានកំណត់ដោយប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានខិតខំបង្កើនសមត្ថភាពតាមរយៈការអនុវត្តការងារជាក់ស្តែង ការចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ។

ជាមួយគ្នានេះ ក្រសួងការងារ បានដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំ ២០២៤ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ដល់កម្មករ-និយោជិត ហើយវាក៏ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨។
លោក កត្តា អ៊ន បានបញ្ជាក់ថា កិច្ចការងារទាំងនោះរួមមាន ៖ ទី១ ក្របខណ្ឌច្បាប់ និងគោលនយោបាយស្តីពីសុវត្ថិភាព និងសុខភាពការងារ មានភាពស៊ីចង្វាក់គ្នាស្របតាមបទដ្ឋានអន្តរជាតិ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ទី២ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធ នៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារដែលដំណើរការ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសមត្ថភាព។ ទី៣ ការអនុវត្តអនុលោមភាពទៅតាមច្បាប់ និងការធ្វើអធិការកិច្ចការងារផ្នែកសុវត្ថិភាព និងសុខភាពការងារប្រកបដោយគុណវុឌ្ឍិ និងប្រសិទ្ធភាព។ ទី៤ ការបង្កើនកិច្ចសហប្រតិបត្តិការរវាងនិយោជក និងកម្មករ-និយោជិត ស្តីពីសុវត្ថិភាព និងសុខភាពការងារនៅក្នុងវិស័យក្នុងប្រព័ន្ធ ជាពិសេសនៅវិស័យដែលមានហានិភ័យខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ និងបង្កើនផលិតភាពការងារ។ ទី៥ ការលើកកម្ពស់បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អ នៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងនៅតាមជនបទ ព្រមទាំងបង្កើនការយល់ដឹងអំពីសុវត្ថិភាព និងសុខភាពការងារនិង ទី៦ ការលុបបំបាត់ពលកម្មកុមារ និងការងារដោយបង្ខំ សហប្រតិបត្តិការក្នុងការបង្ការមេរោគអេដស៍ ជំងឺអេដស៍ ការប្រើប្រាស់គ្រឿងញៀន ជំងឺឆ្លង និងជំងឺមិនឆ្លងនៅកន្លែងធ្វើការ៕
អត្ថបទ ៖ សំអឿន




-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក