ព័ត៌មានជាតិ
ក្រសួងសុខាភិបាលបញ្ជាក់ថា ពុំមានជនជាតិចិនរត់ចេញពីមណ្ឌលចត្តាឡីស័កដូចបណ្ដាញសង្គមផ្សព្វផ្សាយឡើយ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ពុំមានជនជាតិចិន ឈ្មោះ Qhou Daoqing រត់ចេញពីមណ្ឌលចត្តាឡីស័ក ដូចការចែកចាយតាមបណ្តាញសង្គមឡើយ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកជំទាវបញ្ជាក់ទៀតថា ក្រោយពីមានការចែកចាយតាមបណ្តាញសង្គម ដែលព័ត៌មានចែកចាយខាងលើនេះជាព័ត៌មានមិនពិតទាន់តែសោះ ហើយអ្នកជំងឺកូវីដ១៩ក៏កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពព្រែកព្នៅ។
ការបញ្ជាក់របស់លោកជំទាវបែបនេះ បានធ្វើឡើងបន្ទាប់ពីមាន Facebook មួយឈ្មោះ «មន្ទីរទេសចរណ៍ ខេត្តកែប» និងបណ្តាញសង្គមមួយចំនួនទៀត បានបង្ហោះអត្តសញ្ញាណប័ណ្ណ និងរូបថតជនជាតិចិនម្នាក់ឈ្មោះ Qhou Daoqing ដោយអះអាងថា ជនជាតិចិនរូបនេះបានឆ្លងកូវីដ១៩ ហើយបានរត់ចេញពីមណ្ឌលចត្តាឡីស័កភ្នំពេញ៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?