ព័ត៌មានជាតិ
សាច់ញាតិម្ចាស់ដើមការឆ្លងកូវីដ១៩ ពាក់ព័ន្ធមនុស្សក្នុងពិធីទៅច្រើនកន្លែងរហូតធ្លាយដល់ខេត្តកំពត
អាជ្ញាធរខេត្តកំពង់ចាម បានឲ្យដឹងថា បុរសជនជាតិខ្មែរ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រសួងសុខាភិបាលបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ បានចូលរួមពិធីមង្គលការក្មួយ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា ក្រុមមន្ត្រីចុះស្រាវជ្រាវ បានកំណត់មុខសញ្ញាពាក់ព័ន្ធនឹងព្រិត្តិការណ៍នេះ រួមមាន៖
១. ឪពុក-ម្តាយកូនក្រមុំ បានវិលត្រឡប់ទៅរាជធានីភ្នំពេញ និងស្នាក់នៅម្តុំក្រោយមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ បន្ទាប់ពីថ្ងៃមង្គលការ។
២. ឪពុក-ម្តាយកូនកំលោះបានវិលត្រឡប់ទៅស្រុកវិញ នៅភូមិត្រពាំងល្បើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
៣. កូនកំលោះក្រមុំ និងអ្នកកំដរបានត្រឡប់ទៅភ្នំពេញវិញ។
៤. អ្នករួមតុជាមួយផ្ទាល់៖ មានក្រុមអ្នកសំអាងការ និងអ្នកថតរូប រស់នៅភូមិព្រៃទទឹង និងភូមិវាលស្បូវ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ព្រមទាំងប្រជាពលរដ្ឋ ២ នាក់ផ្សេងទៀត រស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស។
៥. ចុងភៅអ្នកលើកម្ហូប មេចុងភៅ រស់នៅភូមិត្រើយបឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ។

ពេលនេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកដែលបានចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ទៅពិនិត្យសុខភាព និងយកសំណាក នៅទីតាំងដែលមន្ទីរពេទ្យសុខាភិបាល ខេត្តបានរៀបចំ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស។
ចំពោះស្រុកស្រីសន្ធរ នៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ នៅភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ។ ដោយឡែកចំពោះបងប្អូនមិនស្ថិតនៅស្រុកទាំងពីរខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅតាមមណ្ឌលសុខភាព នៅជិតកន្លែងបងប្អូនស្នាក់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕




អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ