Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថា ការលួចឆ្លងដែនចូលមកកម្ពុជា​​ មានការថយចុះច្រើន  

បានផុស

នៅ

ស្ថានភាពនៃការលួចឆ្លងដែនរបស់ជនបរទេសចូលមកកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ គឺមានការថយចុះគួរឱ្យកត់ សម្គាល់ បន្ទាប់ពីការអនុវត្តយ៉ាងតឹងរឹងច្បាប់អន្តោប្រវេសន៍ និងការរឹតបន្ដឹងវិធានការតាម​ច្រកទ្វារព្រំដែន។ នេះជាការអះអាងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែយ៉ាងណាមិញ លោក ទូច សុខៈ បានទទួលស្គាល់ថា ជនល្មើសដែលមានបំណងលួចឆ្លងដែនចូលមកក្នុងប្រទេស​កម្ពុជា គឺនៅតែមានលំហូរឆ្លងដែនខុសច្បាប់ ដើម្បីគេចវេសពីសមត្ថកិច្ចជំនាញ​។ ប៉ុន្តែលោក បញ្ជាក់ថា ស្ថានភាពនៃ​ការលបលួចឆ្លងដែនចូលទៅរដ្ឋណាមួយ ជាទូទៅ តែងកើតមានឡើងស្ទើរគ្រប់ប្រទេសនៅលើពិភពលោក មិនថាតែកម្ពុជានោះឡើយ។

បើទោះបីជាការលួចឆ្លងដែនខុសច្បាប់នៅមានក៏ពិតមែន តែលោក ទូច សុខៈ បានអះអាងថា មានការថមថយចុះច្រើន។ លោក បានលើកឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤​ យ៉ាងដូច្នេះថា៖ «ទទួលស្គាល់ថា ជនល្មើស ឬអ្នកដែលមានបំណងនៅក្នុងការលបលួចឆ្លងដែន គឺនៅតែមាន…ប៉ុន្តែថា​ឱ្យកើនឡើង គឺមិនកើនឡើងទេ គឺថមថយឱ្យកត់សម្គាល់ បន្ទាប់អនុវត្តច្បាប់អន្តោប្រវេសន៍ និងការរឹតបន្ដឹងច្រកទ្វារ​ទាំងបី ផ្លូវគោក ទឹក និងអាកាស ជាដើម»

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ ក៏គូសបញ្ជាក់ពីឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់ក្រសួងមហាផ្ទៃក្នុងការបន្តអនុវត្តឱ្យកាន់ តែម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ និងការចេញចូលប្រទេស ការរឹតបន្ដឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពតាមច្រកទ្វារ​ព្រំដែនគោក ទឹក និងច្រកទ្វារអាកាសរបស់កម្ពុជា ដើម្បីកាត់បន្ថយថែមទៀតនូវការឆ្លងដែនខុសច្បាប់ចូលកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម