Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន៦ទៀត ត្រៀមប្រកាសបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នាពេលខាងមុខ

បានផុស

នៅ

ខេត្តចំនួន៦ទៀត ត្រៀមប្រកាសដាក់ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នាពេលខាងមុខ ដែលនឹងនាំឱ្យរាជធានី-ខេត្តសរុបចំនួន១៣ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។ នេះជាការបញ្ជាក់ឱ្យដឹងដោយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោករដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ខេត្តទាំង៦ ដែលក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹង​ប្រកាស​បញ្ឈប់ការ​បន្ទោរ​បង់​ពាសវាលពាសកាល ​នា​ពេល​ខាង​មុខ ​រួមមាន៖ ខេត្តព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ សៀមរាប និងរតនគិរី។ ក្នុងនោះ ខេត្តព្រះសីហនុ នឹងប្រកាសដាក់ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។

ថ្លែងក្នុងវេទិកាពិភាក្សាដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល គឺមានចំនួន ៧ខេត្តរួចហើយ រួមមាន៖ រាជធានីភ្នំពេញ ខេត្ត​ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និង​កែប។

លោករដ្ឋមន្រ្តី ​ក៏បានប្រកាសដែរថា នៅចុង​អាណត្តិ​នេះ ​គ្រប់​ខេត្ត​ទាំងអស់​របស់កម្ពុជានឹង​បញ្ចប់ការ​បន្ទោរបង់​ពាសវាល ពាសកាលទាំងស្រុង​តែម្តង។

គួរជម្រាបថា រាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់បង្គន់អនាម័យចំនួន២៨​ ០០០ បង្គន់នៅតាមផ្ទះ និងចំនួន ៧៨បង្គន់អនាម័យ ជាបង្គន់រួម ធ្វើកន្លែងលាងសម្អាតដៃបានចំនួន ២ ៤០០កន្លែង ហើយបានចុះអប់រំអនាម័យ ៣១៣ដង​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម