ព័ត៌មានជាតិ
សម្ដេចតេជោ៖ ទូតគុយបាថ្មីនឹងខិតខំកសាងថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន សម្ដែងក្ដីសង្ឃឹមចំពោះអាណត្តិការទូតរបស់លោកស្រីឯកអគ្គរដ្ឋទូតថ្មីប្រទេសគុយបានៅកម្ពុជា នឹងខិតខំកសាង និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើន។

សម្ដេចតេជោ លើកឡើងបែបនេះ ក្នុងឱកាសដែលសម្ដេច បានអនុញ្ញាតឱ្យលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអបអរសាទរចំពោះលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា។ សម្ដេចតេជោ បានសម្ដែងនូវក្ដីសង្ឃឹមថា នៅក្នុងអាណត្តិបេសកកម្មរបស់លោកស្រីឯកអគ្គរដ្ឋទូត លោកស្រីនឹងខិតខំរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីកសាង និងពង្រឹងបន្ថែមនូវទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យលោកស្រី បានចូលជួបសម្ដែងការគួរសមនៅថ្ងៃនេះ ហើយលោកស្រី បានសម្ដែងក្ដីសង្ឃឹមថា ក្នុងឋានៈជា ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា លោកស្រីនឹងខិតខំដើម្បីពង្រឹងនូវទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងគុយបា ដែលជាសក្ខីភាពនៃភាពរឹងមាំរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
លោកស្រីឯកអគ្គរដ្ឋទូត ក៏បានរាយការណ៍ជូនសម្ដេចតេជោ ថា សម្ដេចតេជោ ត្រូវបានប្រជាជនគុយបាគោរពស្រឡាញ់រាប់អាន ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានភាពរឹងមាំ ដោយបានជួយគ្នាក្នុងការអភិវឌ្ឍ និងកិច្ចសហការក្នុងកម្មវិធីជាច្រើនដែលធ្វើឱ្យប្រទេសទាំងពីរកាន់តែជិតស្និទ្ធគ្នាបន្ថែមទៀត។
ដោយកាលពីឆ្នាំ២០២២ នៅក្នុងពេលដំណើរទស្សនកិច្ចផ្លូវការចុងក្រោយរបស់សម្ដេចតេជោ ក្នុងនាមជានាយករដ្ឋមន្ត្រីនៅទីក្រុងហាឡាវ៉ាន ភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងមួយចំនួន ដូច្នេះលោកស្រីឯកអគ្គរដ្ឋទូត បញ្ជាក់ថា នឹងខិតខំប្រឹងប្រែងតាមដាន និងអនុវត្តនូវកិច្ចព្រមព្រៀង និងអនុស្សរណៈទាំងនោះប្រកបដោយផ្លែផ្កា៕


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?