ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើពលរដ្ឋ៨២គ្រួសារ ដែលសង់រោងខុសច្បាប់នៅលើដីរដ្ឋ
អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។

ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរស្រុករៀង បានឲ្យដឹងថា ពលរដ្ឋដែលមកសង់រោង និងបោះតង់រស់នៅ ដោយខុសច្បាប់នៅលើដីរដ្ឋ ដើម្បីមកធ្វើនេសាទនៅទំនប់រក្សាក្នុងឃុំរក្សា ស្រុករវៀង ត្រូវបានអាជ្ញាធរមូលដ្ឋានចុះស្ថិតិរួចរាល់ហើយដោយពលរដ្ឋមានគ្នាប៉ុន្មានជា៨២គ្រួសារ និងមានមនុស្សជាង២០០នាក់។ អាជ្ញាធរស្រុករវៀង បន្តថា ករណីនេះអាជ្ញាធរមិនព្រងើយកន្តើយនោះទេ ប្រសិនបើពលរដ្ឋនៅតែរឹងទទឹង នោះអាជ្ញាធរនឹងចាត់ការទៅតាមផ្លូវច្បាប់។
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះថា អាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យពួកគាត់រុះរើចេញ ហើយប្រសិនបើពួកគាត់ពិតជាមានបំណងចង់នៅរកត្រីតទៅទៀត គឺត្រូវតែទៅសុំ ឬរកជួលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះស្នាក់នៅ មិនត្រូវរស់នៅលើដីរដ្ឋនោះទេ។ លោក ណុប វុធ្ធី បន្តថា ក្នុងករណីមានប្រជាពលរដ្ឋនៅរឹងទទឹងមិនព្រមរុះរើចេញ នោះអាជ្ញាធរខេត្តព្រះវិហារ នឹងចុះអនុវត្តវិធានការច្បាប់ ដោយមិនអនុញ្ញាតឲ្យរស់នៅតាមបែបអាណាធិបតេយ្យនោះទេ។

គួរម្លឹកថា កន្លងទៅមានពលរដ្ឋមកពីតាមបណ្ដាខេត្តមួយចំនួនតែងតែមកធ្វើសកម្មភាពកាប់រានព្រៃធ្វើខ្ទមរស់នៅ និងចាប់ដីរបស់រដ្ឋនៅក្នុងខេត្តព្រះវិហារ។ ប៉ុន្តែត្រូវបានអាជ្ញាធរមានវិធានការទៅតាមផ្លូវច្បាប់រួចរាល់។
គួរឱ្យដឹងថា ទំនប់អាងស្តុកទឹក “រក្សា” ស្ថិតនៅលើដងស្ទឹងសែន ក្នុងព្រំប្រទល់ឃុំពុទ្រា និងឃុំរក្សា ស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ។ ទំនប់អាងស្តុកទឹក “រក្សា” នេះ មានប្រវែងសរុប ២.៩៥៦ម៉ែត្រ៕
ដោយ៖ជុន កុសល



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ