Connect with us

ព័ត៌មានជាតិ

មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ សហការជាមួយមន្ត្រីពាក់ព័ន្ធ​ ធ្វើ​ការ​ដុត​កម្ទេច​បំណែក​សាច់​មាន់​បង្កក​ចំនួន២៤១២គីឡូក្រាម

បានផុស

នៅ

នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ នៃ​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​បន្ទាយមានជ័យ មន្ត្រីនគរបាល និង​មន្ត្រី​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានធ្វើ​ការដុត​កម្ទេច​បំណែក​សាច់មាន់​បង្កក​ចំនួន ២ ៤១២ គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីដុតកម្ទេច​បំណែក​សាច់មាន់​បង្កក​នេះ គឺជាទំនិញហាមឃាត់​ ក្នុងការនាំចូល។ ហើយត្រូវបាន​បង្ក្រាប​ និង​ដកហូត​ពីឈ្មួញ ខណៈពេល​ដឹកជញ្ជូន​តាម​រថយន្ត​ នៅចំណុច​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម