Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត ស្នើគយចល័តសហការជាមួយរដ្ឋបាលខេត្ត ពេលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ

បានផុស

នៅ

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមិថុនា នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ស្នើឲ្យក្រុមគយចល័ត ដែលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ គួររាយការណ៍ និងចូលរួមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ពិសេសក្នុងនាមលោក ជាអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបានទទួលព័ត៌មាន ក្តាប់ព័ត៌មាន អាចគ្រប់គ្រងស្ថានការណ៍  និងមានចំណាត់ការបានទាន់ពេលវេលា និងរាយការណ៍បន្តទៅថ្នាក់ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជាម ច័ន្ទសោភ័ណ ស្នើរបែបនេះ នៅក្រោយពេលដែលក្រុមគយចល័ត បានចុះបង្ក្រាប រឹបអូស ទូរស័ព្ទនាំចូលខុសច្បាប់ចំនួនជាង១ពាន់ទូរស័ព្ទ និងប្រេងម៉ាស៊ីនម៉ូតូជិត២រយកេះ នៅចំណុចផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីសប្ដាហ៍មុន។

ជាការកត់សម្គាល់ប្រតិបត្តិការនេះ រងការយល់ច្រឡំ និងរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនៅកម្ពុជា។

រូបថត គយ ចុះបង្ក្រាបហាងលក់ទូរស័ព្ទខុសច្បាប់ កាលពីចុងខែឧសភា។

យ៉ាងណា បើតាមការបញ្ជាក់ឱ្យដឹងរបស់ម្ចាស់ហាងលក់ទូរស័ព្ទយីហោររដ្ឋាមេមត់ មកកាន់ «កម្ពុជាថ្មី» នៅថ្ងៃទី០៥ ខែមិថុនាបានឱ្យដឹងគយចល័តបានប្រគល់ជូនទូរស័ព្ទដែលរឹបអូសកាលពីកន្លង ឱ្យរូបលោក និងហាងផ្សេងទៀតវិញហើយ ប៉ុន្តែប្រគល់ជូនតែទូរស័ព្ទមួយទឹកប៉ុណ្ណោះ ចំណែកទូរស័ព្ទថ្មីដែលបានរឹបអូស​ គឺមិនទាន់ប្រគល់ជូនម្ចាស់ហាងវិញឡើយ ព្រោះស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យតាមច្បាប់បន្តសិន។

 ដោយឡែក នៅក្នុងកិច្ចប្រជុំនាថ្ងៃទី០៥ ខែមិថុនា ដដែល លោកអភិបាលខេត្តត្បូងឃ្មុំ  បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទត្រូវយកចិត្តទុកដាក់ បង្កើនជីវភាពពលរដ្ឋ និងដោះស្រាយរាល់សំណើរសំណូមពរផ្សេងៗដែលពលរដ្ឋស្នើ៕

អត្ថបទ៖សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម