Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ប្រកាសមិនផ្ដល់អាជ្ញាប័ណ្ណបើកកាស៊ីណូនៅក្នុងខេត្តកំពត និងកែបឡើយ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលមិនអនុញ្ញាត និងមិនផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនឯកជនបើកកាស៊ីណូនៅក្នុងភូមិសាស្ត្រខេត្តកំពត និងកែបឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងចេញពីខេត្តកំពត ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងដូច្នេះថា៖​ «កន្លងទៅមានការស៊ើបសួរអំពីការស្នើសុំអាជ្ញាប័ណ្ណបើកកាស៊ីណូនៅខេត្តកំពត ខ្ញុំសូមបញ្ជាក់ថា ការបើកកាស៊ីណូកន្លងទៅ យើងអនុញ្ញាតតែនៅច្រកព្រំដែន និងមានតែមួយទេនៅបូកគោ អ៊ីចឹង ពីនេះទៅមុខ គឺក្រៅពីកន្លែងនេះ គឺមិនចេញអាជ្ញាប័ណ្ណសម្រាប់ធ្វើកាស៊ីណូក្នុងខេត្តកំពតទៀតទេ…ខេត្តកែប ក៏អត់ផ្ដល់អាជ្ញាប័ណ្ណធ្វើកាស៊ីណូដូចគ្នា»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះគឺជាគោលការណ៍ដែលត្រូវអនុវត្ត ដោយសម្ដេចធិបតី បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា កត់ត្រា និងអនុវត្តតាមគោលការណ៍សម្រេចនេះឱ្យមានប្រសិទ្ធភាព។

សម្ដេចធិបតី បានប្រកាសលើកទឹកចិត្ត និងស្វាគមន៍ឱ្យក្រុមហ៊ុនឯកជនស្នើសុំអភិវឌ្ឍន៍គម្រោងផ្សេងៗជំនួសវិញ ជាអាទិ៍តំបន់សេដ្ឋកិច្ចពិសេស សណ្ឋាគារ បុរី និងគម្រោងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ផ្សេងៗទៀត ដើម្បីជាចំណែកជួយអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តកំពត​ និងខេត្តកែប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ វិនាទី មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ៣ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច៤ នាទីutes មុន

ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

ព័ត៌មានជាតិ១៣ នាទីutes មុន

Kanye អួតក្ដែងៗថា ខ្លួនមានមោទកភាពដែលប្រពន្ធស្រាតក្នុងកម្មវិធី​ Grammy

Sokha Hotels

ព័ត៌មានពេញនិយម