Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន ចុះពិនិត្យមើលគល់ស្ពានព្រះមុនីវង្សថ្មី​មានស្នាមជ្រុះបេតុង

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី ៦ ខែ​មិថុនា ឆ្នាំ ២០២៤ នេះ គណៈកម្មការ​ជំនាញ​ចម្រុះ​មកពី​គ្រប់​ស្ថាប័ន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ពិនិត្យ​មើល​ស្ថានភាព​របេះ​បេតុង​ត្រង់​គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​ច្បារអំពៅ​ទី ១ ខណ្ឌ​ច្បារអំពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី ៦ មិថុនា នេះ មាន​មន្ត្រី​ជំនាញ​មកពី​គ្រប់​ស្ថាប័ន ពិសេស​ផ្នែក​ស្ពាន ថ្នល់ បាន​ចុះ​មក​ពិនិត្យមើល​ស្ថានភាព​បេតុង​ត្រង់​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ដែល​របេះ​ជ្រុះ​ដោយ​ពុំ​ដឹង​មូលហេតុ។ ទោះ​ជា​យ៉ាង​ណា ក៏​ពុំ​មាន​មន្ត្រី​រូប​ណា​ហ៊ាន​បញ្ចេញ​ព័ត៌មាន​ឡើយ។

គួរ​បញ្ជាក់​ថា ស្ពាន​ព្រះមុនីវង្ស​ថ្មី​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ ២០០៩ ដែល​មាន​គម្លាត​ពី​ស្ពាន​ព្រះមុនីវង្ស​ចាស់​ប្រវែង ៣០ ម៉ែត្រ និង​មាន​ប្រវែង ២៧០ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ។ ដោយឡែក ស្ពាន​ព្រះមុនីវង្ស​ចាស់ ត្រូវ​បាន​សាងសង់​ឡើង​កាលពី​អំឡុង​ឆ្នាំ ១៩៦២ មក​ម្ល៉េះ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម