ព័ត៌មានជាតិ
ផ្លូវជាតិលេខ៤៨ ទៅកោះកុង ស្ថាបនាសម្រេចបានជាង ៦០% គ្រោងបញ្ចប់ក្នុងរដូវប្រាំងឆ្នាំ ២០២៥
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦០,៥០% គិតត្រឹមដើមខែមិថុនា ឆ្នាំ ២០២៤ នេះ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ ខាងមុខ។

យោងតាមរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោង រហូតមកដល់ពេលនេះ គម្រោងសាងសង់សម្រេចបានស្របតាមកម្មវិធីផែនការដែលបានកំណត់ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤។
ផ្លូវជាតិលេខ ៤៨ ដែលមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលក្នុងនោះរួមមាន ផ្លូវ ២ គន្លង មានប្រវែង ១១៨,៣៧ គីឡូម៉ែត្រ មានទទឹងផ្លូវ ១៣ ម៉ែត្រ និង ផ្លូវ ៤ គន្លង មានប្រវែង ២៩,៦៣ គីឡូម៉ែត្រ មានទទឹងចាប់ពី ១៦ ម៉ែត្រ ដល់ ២១,៥ម៉ែត្រ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង បានត្រួតពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃការអនុវត្តគម្រោង ពិភាក្សាពីបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងរៀបចំផែនការសកម្មភាព និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ឲ្យសម្រេចរួចរាល់ក្នុងរដូវប្រាំងឆ្នាំ២០២៥។
ដំណើរការស្ថាបនាផ្លូវជាតិលេខ ៤៨ គ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ ខែ អនុវត្តការសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture ដែលចំណាយថវិកាសរុបប្រមាណ ៨៤,៦៤ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ៕





-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក