Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ឧបត្ថម្ភ ២០០ លានរៀល កែលម្អសោភ័ណភាព រមណីដ្ឋានបឹងកន្សែង

បានផុស

នៅ

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឱ្យដឹងនៅ ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ២០០ លានរៀល ដល់ដំណើរការកែលម្អសោភ័ណភាពរមណីយដ្ឋានបឹងកន្សែង ស្ថិតនៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី។

ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តរតនគិរីទាំងមូល លោក ញ៉ែម សំអឿន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតរកអ្វីប្រៀបពុំបានចំពោះការយកចិត្តទុកដាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បឹងកន្សែង គឺជាបឹងមួយនៅកណ្តាលក្រុងបានលុង។ បឹងនេះមានជម្រៅប្រមាណ ៧ ម៉ែត្រ នៅរដូវទឹកឡើង មានទ្វារទឹកបិទបើក១ មានផែឈើ១ (៣០ ម៉ែត្រ គុណ ១០ ម៉ែត្រ) និងមានអាស្រមលោកតា “ជួង” មួយ។

ចុងទសវត្ស៨០ មានការសាងសង់មន្ទីរសុខាភិបាលមួយ នៅមាត់បឹង ដែលមានរហូតមកដល់ពេលសព្វថ្ងៃ។ មានផ្លូវបេតុងក្រវ៉ាត់ ៧០ % ជុំវិញបឹង។ ដោយសារក្រុងបានលុង មិនមានទីតាំងកម្សាន្តលំហែកាយ និងស្ថានភាពបឹងមិនទាន់ស្អាត ទើប លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានរៀបចំបឹងនេះឱ្យមានសោភ័ណភាពសម្រាប់បងប្អូនប្រជាពលរដ្ឋកម្សាន្ត ជាពិសេសនៅពិធីបុណ្យអុំទូក និងបុណ្យផ្សេងៗ ដោយប្រើថវិកាលោកផ្ទាល់ និងការកៀរគរពីសប្បុរសជននានា។

បច្ចុប្បន្នក្រុមការងារកែលម្អ បានកំពុងធ្វើ៖ បារចក សារ៉ាយ កំទេចឈើ ប្រមូលសំរាម និងស្តារភក់ដាក់មកលើ រួចពង្រាបដាំដើមឈើ និងផ្កា កសាងរូបអក២ (ញី ឈ្មោល) ដើម្បីរំលឹកដល់បទចម្រៀងអធិរាជ លោក ស៊ីន ស៊ីសាមុត និងសត្វទោមអម មួយចំនួន នៅផ្នែកខាងកើត។ កសាងដំរី៣ (បា មេ និងកូន) នៅផ្នែកខាងត្បូងបឹង និងកន្លែងអង្គុយកម្សាន្ត។ កសាងអាស្រមលោកតា “ជួង” ដែលត្រូវជាឪពុកធម៌របស់សម្តេចតេជោ ឡើងវិញនៅទីតាំងដដែល។

រៀបចំសួនកម្សាន្ត និងសួនហាត់ប្រាណ ផ្នែកខាងលិច។ ដាំឈើ និងផ្កា នៅក្រោយ និងចំហៀងមន្ទីរសុខាភិបាល លើដីដែលស្តារពីបឹង សង់បន្ទប់ទឹកអនាម័យសាធារណៈ។ សម្អាត និងពង្រាបដីដាំស្មៅឱ្យទីវាលស្មៅធំលម្អដោយផ្កា ដើមឈើ និងសួនមានរូបបេះដូង ទោងសម្រាប់អង្គុយលេង និងមានកន្លែងរត់កីឡា និងបានបំពាក់ឧបករណ៍ហាត់ប្រាណ ៤ឈុត នៅផ្នែកខាងត្បូង៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៦ វិនាទី មុន

លោក សុខសប្បាយណា៖ អង្គរសង្ក្រាន្តបង្កើតឡើងដើម្បីជាតិ និងបំផុសស្មារតីថា “ខ្មែរធ្វើបាន”

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ព្រឹទ្ធសមាជិកអាមេរិក បំបែកកំណត់ត្រា និយាយអត់ឈប់ ២៥ម៉ោងនិង៥នាទី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

កងកម្លាំងរបបយោធាវាយប្រហារ​លើ​ក្បួនរថយន្តជំនួយមនុស្សធម៌ចិន​​

សាយ
ជីវិតកម្សាន្ដ២១ នាទីutes មុន

សាយ ប្រកាសត្រៀមព្រឹត្តិការណ៍ “រត់ដោយបេះដូង លើកទី២” រៃអង្គាសថវិកាជួយសាលារៀនទន្សាយ

ព័ត៌មានជាតិ២៣ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹក ភ្លើង អនាម័យ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

Sokha Hotels

ព័ត៌មានពេញនិយម