ព័ត៌មានជាតិ
សម្ដេចធិបតី៖ ក្រុមហ៊ុនរដ្ឋចំនួន២ ចូលរួមវិនិយោគលើគម្រោងព្រែកជីកហ្វូណនតេជោ
ជាថ្មីម្ដងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានប្រគល់សិទ្ធិវិនិយោគដោយក្រុមហ៊ុនខ្មែរចំនួន៥១% ដែលក្នុងនោះ ក្រុមហ៊ុនរដ្ឋចំនួន២ នឹងកាន់កាប់ភាគច្រើនលើគម្រោងព្រែកជីកជាប្រវត្តិសាស្រ្តនេះ។

តាមការថ្លែងឱ្យដឹងដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងនឹងបើកការដ្ឋានសាងសង់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះ។ ថ្លែងចេញពីខេត្តកំពត ក្នុងពិធីសម្ពោធកំពង់ផែពហុបំណងកំពត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា គម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ គឺមិនមែនខ្ចីលុយពីបរទេស ដើម្បីយកមកកសាងទេ តែជាគម្រោងវិនិយោគដោយក្រុមហ៊ុនឯកជន តាមរូបមន្ត BOT។
សម្ដេចធិតបី លើកឡើងថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងលក្ខណៈឯកជន វិនិយោគិនឯកជន ជាអ្នកវិនិយោគ ដើម្បីកសាង ហើយសុំសិទ្ធិដើម្បីប្រតិបត្តិការ ក្នុងរយៈពេលកំណត់ណាមួយ ហើយនៅពេលបញ្ចប់ប្រតិបត្តិការវិនិយោគ ត្រូវបានផ្ទេរមកឱ្យរាជរដ្ឋាភិបាលគ្រប់គ្រងវិញ។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា គម្រោង BOT គឺប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល មិនចាយថវិកាលើការសាងសង់នោះទេ ប៉ុន្តែក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ ហើយយើងនឹងមានឱកាសប្រើប្រាស់ ដើម្បីផលប្រយោជន៍ទាំងអស់គ្នា។

ពាក់ព័ន្ធនឹងការវិនិយោគដោយឯកជននេះដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពីមុន គឺគ្រោងវិនិយោគដោយក្រុមហ៊ុនបរទេស១០០% ប៉ុន្តែចុងក្រោយនេះ រាជរដ្ឋាភិបាលបានសម្រេចប្រគល់សិទ្ធិវិនិយោគលើគម្រោងព្រែកជីក ហ្វូណនតេជោ ឱ្យក្រុមហ៊ុនខ្មែរកាន់ភាគច្រើន ពោល គឺចំនួន៥១%។ សម្ដេចធិបតី បានប្រកាសដូច្នេះថា៖ «ឥលូវខ្ញុំសូមបញ្ជាក់ថា លែង ១០០ភាគរយដោយបរទេសទៀតហើយ គម្រោងនេះ នឹងមានវិនិយោគិនពីខ្មែរយើងចំនួន ៥១ភាគរយ គឺភាគច្រើនកម្ពុជាយើង នឹងចូលរួមក្នុងរូបភាពជាអ្នកកាន់ភាគច្រើន ក្នុងការវិនិយោគនេះតែម្ដង»។

តាមការបញ្ជាក់ឱ្យដឹងបន្ថែមពីសម្ដេចធិបតី ក្នុងក្រុមហ៊ុនវិនិយោគខ្មែរនេះ មានគ្រឹះស្ថានសាធារណៈរបស់រដ្ឋចំនួន២ គឺ កំពង់ផែស្វយ័តព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ គឺជាអ្នកចូលរួមវិនិយោគជាមួយក្រុមហ៊ុនឯកជនមួយទៀត ដោយក្រុមហ៊ុនរដ្ឋ២នេះ ជាអ្នកកាន់ភាគច្រើននៃក្រុមហ៊ុនខ្មែរ។ ក្នុងន័យនេះ សម្ដេចធិបតី បញ្ជាក់ថា មិនមែនយកថវិការដ្ឋទៅវិនិយោគទេ តែក្រុមហ៊ុនរដ្ឋចូលរួមវិនិយោគដូចក្រុមហ៊ុនឯកជនដែរ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?