Connect with us

ព័ត៌មានជាតិ

ក្រុមការងារប្រតិបត្តិការផ្ដល់ព័ត៌មានក្រសួងការងារ ផ្តល់ព័ត៌មាន​ជូនពលរដ្ឋបានរហ័ស ច្បាស់លាស់ និងពេញចិត្ត

បានផុស

នៅ

រយៈពេល ៥ ខែ ឆ្នាំ ២០២៤ កន្លង​មកនេះ ក្រុមការងារ​ឆ្លើយតប និង​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ (Call Center) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឆ្លើយតប និង​ផ្តល់​ព័ត៌មាន​ជូន​សាធារណជន​ចំនួន​ជិត ១១ ម៉ឺន ៦ ពាន់​ដង ដោយ រហ័ស ច្បាស់លាស់ និង​ពេញចិត្ត តាមរយៈ​ការ​ហៅ​ទូរសព្ទ​ចូល (Hot Line) លេខ ១២៨៦ និង ១២៩៧។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​ឆ្លើយតប និង​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី ៥ ខែ​មិថុនា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន គូស​បញ្ជាក់​បន្ថែម​ថា ជា​ការ​កត់សម្គាល់​ក្នុង​រយៈពេល ៥ ខែ ឆ្នាំ ២០២៤ នេះ ក្រុម​ការងារ​ឆ្លើយតប និង​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ បាន​ធ្វើការ​យ៉ាង​សកម្ម និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ឆ្លើយតប​មតិយោបល់ សំណួរ និង​បញ្ហា​របស់​សាធារណជន​បាន​ទាន់​ពេលវេលា និង​ឆាប់រហ័ស។ ទន្ទឹម​នឹង​ការ​កើន​ឡើង នៃ​ចំនួន​ការ​ហៅ​ទូរសព្ទ​ចូល​ពី​សាធារណជន ក្រុមការងារ បាន​អនុវត្ត​ភារកិច្ច​ប្រកប​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ និង​មាន​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ឆ្លើយតប​បញ្ហា សំណូមពរ និង​សំណួរ​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក​លើក​ឡើង​ថា ក្រុម​ការងារ​រង់ចាំ​ទទួល​ការ​ហៅ​ទូរសព្ទ​ចូល​របស់​សាធារណជន ២៤ ម៉ោង លើ ២៤ ម៉ោង និង ៧ ថ្ងៃ ក្នុង​មួយ​សប្ដាហ៍ តាមរយៈ​ប្រព័ន្ធ​ទូរសព្ទ Hotline ទាំងពីរ​ខ្សែ គឺ ១២៨៦ និង​១២៩៧ ដែល​រួមមាន លើ​សេវា​បញ្ជិកា និង​ភាគទាន​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​), សេវា​ពាក់ព័ន្ធ​វិស័យ​ការងារ​, កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M), វិវាទ​ការងារ​, មុខរបរ និង​ការងារ (NEA), តាវកាលិក ប​.​ស​.​ស​, សេវា​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​, ប្រាក់​ឧបត្ថម្ភ​រាជរដ្ឋាភិបាល រួម​នឹង​សេវា​ផ្សេងៗ ទៀត របស់​ក្រសួង។

ទន្ទឹម​នេះ លោក កត្តា អ៊ន ក៏បាន​អំពាវនាវ​ដល់​សាធារណជន ក្នុង​ករណី​មាន​ចម្ងល់ ឬ​តម្រូវការ​អ្វី​មួយ សូម​ធ្វើការ​ទាក់ទង​មក​កាន់​ក្រុមការងារ ដែល​នេះ​ជា​កិច្ចសហការ​រវាង​ក្រុមការងារ និង​សាធារណជន ក្នុង​កិច្ចការ​បម្រើ​សេវា​សាធារណៈ។

លើស​ពី​នេះ​ទៀត លោក ក៏​លើកទឹកចិត្ត​ដល់​មន្ត្រី បុគ្គលិក នៃ​ក្រុមការងារ បន្ត​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ធ្វើ​យ៉ាងណា​បម្រើ​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន រហ័ស ច្បាស់លាស់ និង​ពេញចិត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៥ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម