ព័ត៌មានជាតិ
ក្រសួងអប់រំ និង KOICA កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន នៅមធ្យមសិក្សាបឋមភូមិ
នាព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា។
កិច្ចប្រជុំគម្រោងកសាងសមត្ថភាពនេះ គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដោយមានការចូលរួមពីភាគីកូរ៉េ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាលើ ៥ ចំណុចដូចខាងក្រោម៖
១. ការរៀបចំក្នុងការបោះពុម្ពសៀវភៅសិក្សាគោល ICT ថ្នាក់ទី៧ ថ្នាក់ទី៨ និងថ្នាក់ទី៩ ចំនួន ៥ ០០០ ក្បាល និងសៀវភៅគ្រូមុខវិជ្ជា ICT ចំនួន ៥០០ ក្បាល ក្នុងខែកញ្ញា ឆ្នាំ២០២៤
២. ការរៀបចំសិក្ខាសាលាបំប៉នសមត្ថភាពលើកទី២ សម្រាប់គ្រូឧទ្ទេស ឯកទេស ICT នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងមន្ត្រីអប់រំចំនួន ៣០ នាក់ ក្នុងខែសីហា ឆ្នាំ២០២៤
៣. ការផ្ដល់អាហារូបករណ៍សម្រាប់គរុសិស្សឯកទេស ICT តាមប្រព័ន្ធ ១២+២ ចំនួន ២០ នាក់ដែលនឹងចាប់ផ្ដើមសិក្សាក្នុងឆ្នាំសិក្សាថ្មីខាងមុខនេះ ជាមួយគ្នានេះដែរគម្រោង និងផ្ដល់ថវិកាដំណើរការបន្ទប់កុំព្យូទ័ររបស់គម្រោង តាមមជ្ឈមណ្ឌលកោសល្យភូមិភាគទាំង៤ តាមរយៈការវាយតម្លៃផ្អែកលើលទ្ធផល
៤. ការវាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តគម្រោង ក្នុងខែសីហា ឆ្នាំ២០២៤
៥. ការរៀបចំវគ្គបំប៉នសមត្ថភាពសម្រាប់ការរៀន និងបង្រៀនដោយប្រើប្រាស់សៀវភៅសិក្សាគោល និងសៀវភៅគ្រូមុខវិជ្ជា ICT ថ្នាក់ទី៧ ថ្នាក់ទី៨ នៃសាលារៀនគាំទ្រដោយគម្រោង ចំនួន ២០ នាក់ នៅប្រទេសកូរ៉េរយៈពេល ២សប្តាហ៍៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់