Connect with us

ព័ត៌មានជាតិ

ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៧៥% ​ចំណាយថវិកាអស់ជាង ១ ១០០ លានដុល្លារ​

បានផុស

នៅ

គិតត្រឹមថ្ងៃទី ០៦ ខែមិថុនា ​ឆ្នាំ ២០២៤ ​គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) សម្រេចបានការងារសាងសង់ជាង ​៧៥% និងចំណាយថវិកាអស់ជាង ១​ ១០០ លានដុល្លារ​អាមេរិក។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេលចុះពិនិត្យវឌ្ឍនភាពគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ ​លោកឧកញ៉ា ឆារស៍ ​វ៉ាន់ ​អភិបាលក្រុមហ៊ុន Cambodia Airport Investment Co., Ltd និងជាអភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុបបានថ្លែងថា ​ដំណើរការសាងសង់ព្រលានយន្តហោះ​​សម្រេចបាន ៧៥% ​ពោលគឺស្របទៅតាម​ផែនការ នឹងគ្រោងដាក់ឱ្យដំណើរការហោះ​ហើរ​​នៅ​ដើម​ឆ្នាំ ២០២៥ ខាងមុខ។​

​លោកឧកញ៉ា ឆារស៍ ​វ៉ាន់បញ្ជាក់ថា បច្ចុប្បន្នការសងសង់អាកាសយានដ្ឋានអន្តរជាតិតេជោជំហានទី១នេះ ​សម្រេចបានរួចរាល់មានដូចជា ស្ថានីយអ្នកដំណើរ ​ផ្លូវរត់ ផ្លូវបរយន្តហោះ និងផ្លូវតាក់ស៊ីក៏រួចរាល់ដែរ។​

ទន្ទឹមនឹងនេះ លោក វ៉ាន់ ចន្ទី អគ្គនាយកគោលនយោបាយ និងដឹកជញ្ជូនផ្លូវអាកាស នៃរដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល ​មានប្រសាសន៍ថា អាកាសចរណ៍ស៊ីវិលនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤ បានអញ្ជើញក្រុមហ៊ុនអាកាសចរ ​ចុះទស្សនកិច្ចសិក្សាពីដំណើរការវិវឌ្ឍចុងក្រោយជុំវិញការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនៅសល់តែជាង ២០ ភាគរយទៀត និងសម្រេចការសាងសង់ទាំងស្រុង។

លោក វ៉ាន់ ចន្ទី បញ្ជាក់ថា ទស្សនកិច្ចនេះ គឺចង់ប្រាប់ដល់ក្រុមហ៊ុនអាកាសចរទាំងអស់ដែលហោះហើរចេញ-ចូលកម្ពុជា ចំនួន ៣៣ ក្រុមហ៊ុន ឱ្យមកមើលជាក់ស្ដែងអំពីដំណើរការសាងសង់ និងឱ្យក្រុមហ៊ុនត្រៀមខ្លួនជាមុន ក្នុងការផ្ដល់សេវាអាកាសចរនៅពេលព្រលានយន្តហោះនេះដាក់ឱ្យដំណើរការនៅពេលដ៍ខ្លីខាងមុខ។

​អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ​នៅលើ​ទំហំដី ២ ៦០០​ហិកតា ​ដោយប្រើទឹកប្រាក់វិនិយោគចំនួន ១ ៥០០ លានដុល្លារ សាងសង់ដោយក្រុមហ៊ុន OCIC ដែលមាន​​ភូមិសាស្ត្រ​នៅ​ក្នុង​ខេត្តកណ្តាល​ជាប់​ខេត្តតាកែវ និង​មានចម្ងាយ​ប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៤ អាចទទួលអ្នកដំណើរ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ អាចទទួលបានអ្នកដំណើរ ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៩ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣០ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម