ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប្រេស៊ីល
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវនៅប្រទេសប្រេស៊ីល នៅឆ្នាំ២០២៤ នេះ ស្របពេលដែលទំនាក់ទំនាក់ការទូតនៃប្រទេសកម្ពុជា និងប្រទេសប្រេស៊ីល មានអាយុកាល៣០ឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីជំនួបរវាង លោក ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Eduardo Paes Saboia អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីល ដែលចេញនៅថ្ងៃទី០៥ ខែមិថុនា នេះ។

ប៉ុន្តែ នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែល មិនបានបញ្ជាក់ថា លោក សុខ ចិន្ដាសោភា ប្រមុខការទូតកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប្រេស៊ីល ក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយឡើយ។
គួរឱ្យដឹងថា កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៤ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Eduardo Paes Saboia អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីល បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និងប្រេស៊ីល នៅក្នុងជំនួបនៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល។

តាមរយៈជំនួបនោះ លោក ជុំ សុន្ទរី និង លោក អេឌូអាដូ ប៉ែស សាប៊យ បានជូនព័ត៌មានគ្នាអំពីការវិវឌ្ឍនៃដំណើរការបង្កើតស្ថានទូតរៀងៗខ្លួន នៅក្នុងរាជធានី – រដ្ឋធានី នៃប្រទេសទាំងពីរ ដើម្បីឆ្លើយតបទៅនឹងសម្ទុះរីកចម្រើននៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។ លោក ទាំងពីរ ក៏បានពិគ្រោះគ្នាអំពីមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម កសិកម្ម អប់រំ ទេសចរណ៍ និងការរឹតចំណងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងលទ្ធភាពក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរនៅកម្ពុជា នាឆ្នាំក្រោយ។
អនុរដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានជជែកអំពីទំនាក់ទំនងអាស៊ាន-ប្រេស៊ីល ដោយ លោក អេឌូអាដូ ប៉ែស សាប៊យ បានសម្តែងជាថ្មីនូវអំណរគុណរបស់រដ្ឋាភិបាលប្រេស៊ីល ចំពោះការគាំទ្ររបស់កម្ពុជាសម្រាប់ប្រេស៊ីលក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននៅឆ្នាំ២០២២ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ លោក ជុំ សុន្ទរី បានលើកទឹកចិត្តប្រេស៊ីល ក្នុងនាមជាសមាជិកដ៏សំខាន់មួយរបស់ប្លុកដោះដូរពាណិជ្ជកម្មអាមេរិកខាងត្បូង MERCOSUR ឱ្យជួយជំរុញដំណើរការនានាសំដៅឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-MERCOSUR ដើម្បីផលប្រយោជន៍នៃតំបន់ទាំងពីរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ