Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន​ សែន ជំរុញឱ្យឥណ្ឌូណេស៊ីវិនិយោគដោយផ្ទាល់នៅកម្ពុជា ពិសេសការនាំចេញស្រូវអង្ករ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យឥណ្ឌូណេស៊ីចាប់យកកសិកម្មជាវិស័យស្នូលសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគជាមួយកម្ពុជា​ ពិសេសការនាំចេញស្រូវអង្ករ។ សម្ដេចតេជោ ក៏ជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជាតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញរបស់សម្ដេចតេជោទៅកាន់ឥណ្ឌូណេស៊ីបែបនេះ តាមរយៈឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នៅក្នុងជំនួបសម្ដែងការគួរសមកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ក្នុងជំនួបនេះ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានលើកឡើងពីសក្ដានុពលក្នុងវិស័យកសិកម្ម ដែលនៅឆ្នាំ២០២៣ កន្លងមក ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្ដើមនាំចូលស្រូវអង្ករពីប្រទេសកម្ពុជា ហើយជាពិសេស គឺចាប់អារម្មណ៍លើការ វិនិយោគផលិតស្រូវនៅកម្ពុជា។

ស្របជាមួយនឹងការលើកឡើងរបស់ទូតឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើង ថា កិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា​ និងឥណ្ឌូណេស៊ី ត្រូវចាប់យកវិស័យកសិកម្មជាស្នូល នាពេលខាងមុខនេះ ដោយកម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ខណៈឥណ្ឌូណេស៊ីដែលមានប្រជាជនច្រើនត្រូវការស្បៀង។

សម្ដេចតេជោ សង្កត់ធ្ងន់ថា កម្ពុជា​ ជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាព ដែលជាឱកាសល្អអាចឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់នៅប្រទេសកម្ពុជាតែម្ដង។​ ក្នុងន័យនេះ​ សម្ដេចតេជោ បានជំរុញឱ្យភាគីឥណ្ឌូណេស៊ី វិនិយោគលើការរៀបចំជាប្រព័ន្ធផលិត ស្តុកទុក កិន ហើយអាចវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានចាត់ទុកការវិនិយោគដោយត្រង់នេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនបំពេញឱ្យគ្នាទៅវិញទៅមក ដោយអាចជួយឱ្យកសិករកម្ពុជាមានទីផ្សារ ហើយឥណ្ឌូណេស៊ីខ្លួនឯងមានប្រភពធានានូវសន្តិសុខស្បៀងរយៈពេលយូរអង្វែង។

គួរបញ្ជាក់ថា ឆ្នាំ២០២៣កន្លងទៅ កម្ពុជា​បានយល់ព្រមផ្គត់ផ្គង់អង្ករប្រមាណ២៥ម៉ឺនតោនក្នុងមួយឆ្នាំដល់ ឥណ្ឌូនេស៊ី ដើម្បីរក្សាបានសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេសនេះ។ នៅក្នុងជំនួបរវាងលោក ចូកូ វីដូដូ ​ប្រធានាធិបតីឥណ្ឌូនេស៊ី ​និង​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា នៅទីក្រុងហ្សាកាតា ​លោក ចូកូ វីដូដូ បានបង្ហាញការពេញចិត្តដែលកម្ពុជាបានព្រមព្រៀងផ្គត់ផ្គង់អង្ករដល់ឥណ្ឌូនេស៊ីចំនួន២៥ម៉ឺនក្នុងមួយឆ្នាំនេះ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម