ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ
សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។ នេះតាមការបង្ហើបឱ្យដឹងដោយសម្ដេចតេជោផ្ទាល់នៅក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា នាថ្ងៃទី៦ ខែមិថុនានេះ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់លោក ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតកូរ៉េ ពីបំណងរបស់សម្ដេចក្នុងការចូលជួបជាមួយប្រធានាធិបតីកូរ៉េ ដែលអាចចាត់ទុកថា ជាមិត្តចាស់របស់សម្តេច នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសកូរ៉េ នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។ តាមការលើកឡើងរបស់សម្ដេច តេជោ ដំណើរទស្សនកិច្ចនេះ គឺដើម្បីអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) នៅរដ្ឋធានីសេអ៊ូល និងការទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise។
សម្ដេចតេជោ ក៏បានសម្ដែងក្ដីសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចទៅចូលរួមវេទិកាចំណេះដឹងពិភពលោក នៅ ពេលខាងមុខ ក៏នឹងមានឱកាសបានជួបជាមួយនឹងប្រធានសភាជាតិថ្មីនៃប្រទេសកូរ៉េផងដែរ។

ដោយទទួលដំណឹងបែបនេះ លោក ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានសន្យានៅចំពោះមុខសម្ដេចតេជោ ថា លោកនឹងខិតខំរៀបចំឱ្យមានជំនួបនានារវាងសម្ដេចតេជោ ជាមួយប្រមុខថ្នាក់ដឹកនាំ និងឥស្សរជនរបស់កូរ៉េ ក្នុងអំឡុងពេលនេះ៕

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច