ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ដាក់កំហិតឲ្យអ្នកចាក់ដីរំលោភចូលចំណីសមុទ្រ ត្រូវកាយអាចម៍ដីចេញវិញ ក្នុងរយៈពេល១ខែ
អាជ្ញាធរខេត្តកោះកុង បានដាក់កំហិតដល់អ្នក ដែលបានចាក់ដីរំលោភចូលចំណីសមុទ្រ ត្រូវកាយអាចម៍ដីនោះឡើងវិញឲ្យអស់ក្នុងរយៈពេល១ខែ ដើម្បីចៀសវាងប្រឈមនឹងផ្លូវច្បាប់។

ការដាក់កំហិតនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបានចាក់អាចម៍ដីរំលោភចូលចំណីសមុទ្រ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងសម្រស់ឆ្នេរដ៏ស្រស់ស្អាត។
បើតាម លោក សុខ សុទ្ធី អភិបាលរងខេត្ត ដែលបានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញមានសមត្ថកិច្ចពាក់ព័ន្ធកាលពីថ្ងៃទី២៦កុម្ភៈ បានមានប្រសាសន៍ថា ការចាក់អាចម៍ដីរំលោភចូលចំណីសមុទ្រនេះ ស្ថិតនៅចំណុចពយតាឃួន ភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានអ្នកជាប់ពាក់ព័ន្ធចំនួន៣នាក់ រួមមានឈ្មោះ ហួត ឃៀន និងឈ្មោះ ហួត ង៉ែត ឈ្មោះ ឈឹម ចាន់ឌី (ប្តីប្រពន្ធ)។ ក្នុងកិច្ចប្រជុំនេះ សាមីខ្លួនទាំងបីនាក់ ក៏បានចូលរួមកិច្ចប្រជុំផងដែរ ហើយបានទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានចាក់អាចម៍ដីរំលោភចូលចំណីសមុទ្រ និងបានស្ម័គ្រចិត្តកាយអាចម៍ដីដែលខ្លួនបានចាក់នោះចេញពីចំណីសមុទ្រវិញ។

លោកអភិបាលរងខេត្តនិងមន្ត្រីជំនាញនឹងចុះវាស់វែងដី ដែលចាក់រំលោភចូលចំណីសមុទ្រ ដើម្បីឲ្យសាមីខ្លួនកាយអាចម៍ដីនោះឡើងវិញ ដោយប្រើរយៈពេលយ៉ាងយូរ១ខែ (៣០ថ្ងៃ) ត្រូវកាយអាចម៍ដីនោះឡើងវិញឲ្យអស់។ លោកបានបន្តទៀតថា ចំពោះការកាប់ទន្ទ្រានព្រៃកោងកាង និងសាងសង់ស្ពាន ខ្យុះមាត់ទឹក នៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ តាមការអះអាងរបស់មន្ត្រីជំនាញ មន្ទីរបរិស្ថាន និងអាជ្ញាធរឃុំ ស្រុក បានបញ្ជាក់ថា រូបភាពកាប់ទន្ទ្រានព្រៃកោងកាង នៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ដែលសារព័ត៌មានមួយចំនួនយកមកផ្សព្វផ្សាយក្នុងពេលថ្មីៗនេះ គឺជារួមភាពនៃសកម្មភាពជាងមួយឆ្នាំមុនមកម្ល៉េះ (ឆ្នាំ២០១៩)។ លោកបានបន្តថា ការកាន់ទន្ទ្រានព្រៃកោងកាងនៅចំណុចនេះនាពេលកន្លងទៅ ត្រូវបានក្រុមការងារមន្ទីរបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើការបង្ក្រាបទប់ស្កាត់ និងបានធ្វើរបាយការណ៍គោរពជូនទៅក្រសួងបរិស្ថានរួចរាល់ហើយ។ សកម្មភាពដែលចុះបង្ក្រាបនៅពេលនោះ គឺបានធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ ដែលកាប់ទន្ទ្រានព្រៃកោងកាងឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយក្រុមការងារក៏បានដកដំណាំដែលប្រជាពលរដ្ឋបានដាំដុះក្នុងតំបន់ការពារធម្មជាតិផងដែរ។

លោកបានបន្ថែមថា រីឯការសាងសង់ស្ពាន និងខ្ទម ទើបនឹងមានការសាងសង់ថ្មីៗនេះពិតមែន ប៉ុន្តែការសាងសង់នេះ គឺរដ្ឋបាលឃុំបានសាងសង់ដើម្បីបម្រើផលប្រយោជន៍រួមប៉ុណ្ណោះ មិនមែនជារបស់ឯកជនឡើយ។ ការសង់ស្ពាននេះ គឺសម្រាប់ប្រជាពលរដ្ឋធ្វើជាចំណតឡើងអូរប័របស់ពួកគាត់ និងផ្ទះ (ខ្ទម ខ្យុះ ដែលសារព័ត៌មានចុះផ្សាយ) គឺសម្រាប់ជាស្នាក់ការប៉ុស្តិ៍ និងជាចំណតរថយន្ត។ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន និងទប់ស្កាត់ឲ្យបាននូវសកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋជាបន្តទៀត៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី