Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​សិក្ខាសាលា​ពង្រឹង​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ឱ្យ​ជ្រើសរើស​ពលករ​ប្រកបដោយ​ក្រមសីលធម៌

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រ​ហស្បតិ៍ ទី​៦ ខែមិថុនា ឆ្នាំ​២០២៤ នេះ បាន​អញ្ជើញ​បើក​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​ការពង្រឹង​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ក្នុង​ការ​ជ្រើសរើស​ពលក​រ​ប្រកបដោយ​ក្រមសីលធម៌​ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​សាន់វ៉េ ក្នុង​រាជធានី​ភ្នំពេញ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) និង​សមាជិក​នៃ​សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​(​អាក្រា​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បើក លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​នៅ​កម្ពុជា​ឱ្យ​គោរព​នូវ​ក្រមសីលធម៌ និង​អនុលោមភាព​បន្ថែមទៀត​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ដើម្បីឱ្យ​ការជ្រើសរើស​ពលករ​ប​ម្រើ​ការងារ​នៅក្រៅ​ប្រទេស​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​ដែល​ផ្តល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែច្រើន​បន្ថែម​ទៀត​។ លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត តែងតែ​គិតគូរ​ដល់​ទេសន្តរប្រវេសន៍​ករ​ធ្វើ​ចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាព ទទួល​បាន​កិច្ច​គាំពារ​ពី​រដ្ឋាភិបាល និង​ទទួលបាន​អត្ថប្រយោជន៍​ជា​អតិបរមា​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ជា​លំដាប់​។

​ក្រៅ​តែ​គូស​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់ និង​យន្តការ​គាំពារ​របស់​រាជរដ្ឋាភិបាល លោក​រដ្ឋមន្ត្រី ក៏បាន​រំលឹក​អង្គ​សិក្ខាសាលា​ថា ការធ្វើ​ទេសន្តរប្រវេសន៍​មួយ​ដែល​ជោគជ័យ គឺ​ត្រូវការ​ភាគី​ប្រាំ​រីករាយ​និង​សប្បាយចិត្ត​ដែល​រួមមាន​ភាគី​រដ្ឋាភិបាល​នៃ​ប្រទេស​បញ្ជូន រដ្ឋាភិបាល​នៃ​ប្រទេស​ទទួល ក្រុមហ៊ុន​ជ្រើសរើស​ពលករ​នៃ​ប្រទេស​បញ្ជូន និង​ក្រុមហ៊ុន​ឯកជន​នៃ​ប្រទេស​ទទួល រួមទាំង​ទេសន្តរប្រវេសន៍​ករ​។

គួរ​រំលឹក​ថា សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​ការពង្រឹង​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ក្នុងការ​ជ្រើសរើស​ពលក​រ​ប្រកបដោយ​ក្រមសីលធម៌​នេះ នឹង​ផ្តល់​ឱកាស​ដល់ទី​ភ្នាក់ងា​រ​ជ្រើសរើស​ឯកជន​កម្ពុជា​ទាំងអស់​យល់ដឹង​កាន់​តែ​ច្បាស់​អំពី​ច្បាប់ បទ​ប​ញ្ញ​តិ្ត និង​គោលនយោបាយ​ដែល​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​ពលករ​ទេស​ន្ត​រ​ប្រវេសន៍ និង​ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ការអនុវត្ត​គោលការណ៍​ជ្រើសរើស​ដោយ​យុត្តិធម៌ និង​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​។ បន្ថែម​ពីនេះ សិក្ខាសាលា​ក៏​នឹង​លើកកម្ពស់​ការយល់ដឹង​អំពី​គោលការណ៍​នៃ​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា ក្នុងការ​អនុវត្ត​ក្របខ័ណ្ឌ​វាយតម្លៃ និង​បញ្ជី​ត្រួតពិនិត្យ​នៃ​ការអនុវត្ត​ក្រមសីលធម៌​។ មួយវិញទៀត សិក្ខាសាលា​ក៏​នឹង​បង្កើន​សមត្ថភាព ចំណេះដឹង​អំពី​គោលការណ៍​ការជ្រើសរើស និង​បង្កើន​ការអនុវត្ត​ការជ្រើសរើស​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​ប្រកបដោយ​ប្រសិទ្ធភាព​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២៣ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

សន្តិសុខសង្គម៥ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម