ព័ត៌មានជាតិ
ជយលាភីកែច្នៃស្វាយចន្ទីឆ្នើមឆ្នាំ ២០២៤ លេខ ១ បានទៅលើខេត្តកំពង់ចាម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រកាសជយលាភីក្រុមហ៊ុន សហគ្រាស និងអ្នកកែច្នៃស្វាយចន្ទីឆ្នើមចំនួន ៨ ប្រចាំឆ្នាំ ២០២៤ ក្នុងចំណោមសហគ្រាសចូលរួមប្រកួតចំនួន ២០។

លោក អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ជយលាភីដល់ក្រុមហ៊ុន សហគ្រាស និងអ្នកកែច្នៃស្វាយចន្ទីឆ្នើមឆ្នាំ ២០២៤ កាលពីថ្ងៃទី ៦ មិថុនា ថា ក្រសួងកសិកម្មបានរៀបចំកម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ ២០២៤ ចាប់ពីថ្ងៃទី ៩ ខែឧសភា រហូតដល់ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រឡងចំនួនសរុប ២០ សិប្បករ ដើម្បីផ្សព្វផ្សាយស្វែងរកសហគ្រាសកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុត និងជំរុញលើកកម្ពស់ការអភិវឌ្ឍន៍វិស័យស្វាយចន្ទី តាមរយៈយន្តការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេកទេសការកែច្នៃគ្រាប់ស្វាយចន្ទី ការវិភាគសេដ្ឋកិច្ចការកែច្នៃគ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរស់ជាតិលើផលិតផលគ្រាប់ស្វាយចន្ទី។
ជាលទ្ធផលអ្នកឈ្នះពានរង្វាន់សម្រាប់ជយលាភី ត្រូវបានកំណត់តាមលំដាប់ដូចជាពានកិត្តិយសសម្រាប់ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ ២០២៤ ចំនួន ៣ រួមមាន ទី១.ក្រុមហ៊ុន សានតាណា អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តព្រះវិហារ ទី២.ក្រុមហ៊ុន Mirarth Agri Tech Co.Ltd មកពីខេត្តកំពង់ធំ ទី៣.សហគ្រាស កម្ពុណាត់ អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តកំពង់ធំ។


ចំណែកពានកិត្តិយសម្រាប់អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នំា២០២៤ ចំនួន ២ រួមមានទី១.សហគ្រាស សុវណ្ណៈមូជិន អាហ្រ្គូ ឯ.ក មកពីខេត្តកំពង់ស្ពឺ និងទី២.សហគ្រាស វេហាស៍ ជូស៍ ឯ.ក មកពីខេត្តបន្ទាយមានជ័យ។
រីឯជយលោភីលេខ ១ លេខ ២ និងលេខ៣ សម្រាប់អ្នកកែច្នៃស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ ជយលាភីលេខ ៣ គឺ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ មកពីខេត្តកំពង់ធំ ជយលាភីលេខ ២ គឺសហគ្រាស ៣កូអេកូ មកពីខេត្តកំពង់ធំ និងជយលាភីលេខ ១ គឺសិប្បកម្មគ្រាប់ស្វាយចន្ទី ចំការលើ ឡឹង ម៉ានុត មកពីចំការលើខេត្តកំពង់ចាម។
លោក អ៊ួង កុសល បានមានប្រសាសន៍បន្តថា ការប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយ ដែលបានបង្កើតនូវឱកាសសម្រាប់សហគ្រាស សិប្បករ រោងចក្រ អ្នកកែច្នៃទាំងអស់ឱ្យបានចូលរួមប្រកួតប្រជែងដោយបានជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទី តាមរយៈបច្ចេកទេសកែច្នៃគ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិ លើផលិតផលគ្រាប់ស្វាយចន្ទីជាដើម៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល