ព័ត៌មានជាតិ
អតីតអភិបាលក្រុងភ្នំពេញជិះនាវា ៥ម៉ោងចង់ឃើញផ្ទាល់ភ្នែកកំណប់ប្រេងខ្មែរកណ្ដាលសមុទ្រ
ដំណើរឆ្ពោះទៅរកកំណប់មហាសាលនៃដែនដីសុវណ្ណភូមិ។ នេះជាការថ្លែងរបស់ឯកឧត្ដមកែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ ក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីសកម្មភាពបូមប្រេងនៅតំបន់ឈូងសមុទ្រប្រទេសកម្ពុជា កាលពីថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២១។
អតីតអភិបាលក្រុងភ្នំពេញពីឆ្នាំ ២០០៣ ដល់ ២០១៣ បានឲ្យដឹងថា ក្នុងវ័យជាង ៧០ ឆ្នាំទៅហើយ លោកមានមោទនភាពក្នុងនាមជាជនជាតិខ្មែរមួយរូប ដែលបានសម្រេចបំណងបានឃើញកំណប់មហាសាលរបស់ប្រទេសកម្ពុជា ដែលពីមុនធ្លាប់ឮតែគេនិយាយ ឬមានតែក្នុងក្រដាស។




តាមរយៈកប៉ាល់របស់ក្រុមហ៊ុន KrisEnergy កាត់មហាសាគរនៃដែនសមុទ្រកម្ពជា រយៈពេលជាង ៥ម៉ោង តំណាងរាស្រ្តមណ្ឌលភ្នំពេញ រួមជាមួយប្រតិភូបានទៅដល់គោលដៅ។ ឯកឧត្តមថ្លែងថា ក្នុងចម្ងាយជាង ១៦០ គីឡូម៉ែត្រពីដែនគោកខេត្តព្រះសីហនុ លោកត្រូវពុះពារកាត់សមុទ្រដ៏ល្វឹងល្វើយ បំណងតែមួយគត់ គឺការបានមកឃើញកំណប់មហាសាលរបស់កម្ពុជា។
លោកបញ្ជាក់ថា វាជាឱកាសដែលលោកត្រូវតែពុះពារមកដល់ទាល់តែបាន ទោះបីដំណើរវែងឆ្ងាយមានបញ្ហាសុខភាពមួយចំនួន ព្រោះចង់ឃើញផ្ទាល់ភ្នែកទ្រព្យមហាសាលរបស់ខ្មែរតជំនាន់។


លោកលើកដោយមោទនភាពថា ដំណើរលើកនេះមិនអាចកាត់ថ្លៃបាន ហើយដែលកម្ពុជាត្រូវបានចារឈ្មោះជាប្រទេសផលិតប្រេងមួយនៅលើពិភពលោក។
កម្ពុជាបានទទួលដំណក់ប្រេងលើកដំបូងកាលពីថ្ងៃ ២៩ ធ្នូ ២០២០។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានហៅផលប្រេងទទួលបានជាពរជ័យសម្រាប់កម្ពុជា និងជាជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបានសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនាថ្ងៃខាងមុខ។
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក