Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ បញ្ញាសិប្បនិម្មិតផ្ដល់វឌ្ឍនភាពសង្គម តែក៏នាំបញ្ហាប្រឈមគួរឱ្យកត់សម្គាល់

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ញាសិប្បនិម្មិតបានផ្ដល់នូវកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពនៅក្នុងសង្គម ក៏ប៉ុន្តែបញ្ញាសិប្បនិម្មិតនេះ ក៏បាននាំមកនូវបញ្ហាប្រឈមគួរឱ្យកត់សម្គាល់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រី​អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤នេះ នាខេត្តសៀមរាប សម្ដេចធិតបី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើតម្រូវការទាំងការយកមកប្រើប្រាស់ និងការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបច្ចេកវិទ្យាលេចឡើងថ្មីៗ ដែលកំពុងផ្លាស់ប្តូរទិដ្ឋភាពនៃការអភិវឌ្ឍ។ សម្ដេចធិបតី បានថ្លែងថា បច្ចេកវិទ្យាដើរតួនាទី ជាឧបករណ៍សម្រាប់ការវិវត្តរបស់មនុស្ស ដូច្នេះជាការចាំបាច់ដែលយើងជំរុញវឌ្ឍនភាពបច្ចេកវិទ្យាក្នុងលក្ខណៈមួយដែលផ្តល់អាទិភាពដល់បរិយាបន្ន ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់សម្រាប់តម្រូវការរបស់មនុស្ស។

សម្ដេចធិបតី បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យមួយដែលបានកំណត់ដោយបច្ចេកវិទ្យាឈានមុខរីកចម្រើនយ៉ាងឆាប់រហ័ស និងការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត ទៅក្នុងសង្គម មានការជាប់ពាក់ព័ន្ធយ៉ាងជ្រៅសម្រាប់អនាគតរបស់អាស៊ាន និងដៃគូរបស់យើង។

សម្ដេចធិបតី សង្កត់ធ្ងន់ថា​ បញ្ញាសិប្បនិម្មិតបានបង្ហាញពីឱកាសដែលមិនធ្លាប់មានពីមុនមកសម្រាប់កំណើនសេដ្ឋកិច្ច នវានុវត្តន៍ និងវឌ្ឍនភាពសង្គមនៅក្នុងតំបន់។ តែទោះជាយ៉ាងណាក៏ដោយ វាក៏នាំមកនូវបញ្ហាប្រឈមគួរឱ្យកត់សម្គាល់ផងដែរ រួមមាន ការគិតគូរលើក្រមសីលធម៌ បរិយាបន្ន តម្លាភាព ភាពយុត្តិធម៌ ការព្រួយបារម្ភអំពីឯកជនភាពទិន្នន័យ និងតម្រូវការសម្រាប់ការរៀបចំកម្លាំងពលកម្មឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម