ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ អត្រាបញ្ចប់ការសិក្សាកម្រិតបឋមសិក្សាមានជិត ៩០ ភាគរយ ខ្ពស់ជាងមធ្យមសិក្សា
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា អត្រាបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សាមានជិត ៩០ ភាគរយ ខ្ពស់ជាងនៅកម្រិតមធ្យមសិក្សាដែលមានត្រឹមជាង ៨០ ភាគរយប៉ុណ្ណោះ។
លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៧ មិថុនា នេះថា អត្រាបញ្ចប់ការសិក្សានៅបឋមសិក្សាមាន ៨៩,២ ភាគរយ កើន ២,៤ ភាគរយ ប្រុស ៨៦,៣ ភាគរយ កើន ១,០ ភាគរយ ស្រី ៩២,៣ ភាគរយ កើន ២,៩ ភាគរយ ធៀបនឹងឆ្នាំសិក្សា ២០២២-២០២៣។ ចំណែកអត្រាឆ្លងភូមិសិក្សានៅបឋមសិក្សាមាន ៨៦,៦ ភាគរយ កើន ២,៩ ភាគរយ ប្រុស ៨១,៤ ភាគរយ នៅថេរ ស្រី ៨៩,០ ភាគរយ កើន ៣,១ ភាគរយ ធៀបនឹងឆ្នាំសិក្សា ២០២២-២០២៣ ដូចគ្នា។
លោក កាន់ ពុទ្ធី បានបន្តថា ចំណែកអត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ ៦០,៩៧ ភាគរយ កើន ១,២៧ ភាគរយ ស្រី ៦៦,៣៧ ភាគរយ កើន ១,៨៧ ភាគរយ និងប្រុស ៥៥,៦៩ ភាគរយ កើន ០,៧៩ ភាគរយ ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣ និងអត្រាឆ្លងភូមិសិក្សានៅមធ្យមសិក្សាបឋមភូមិ ៨៦,៦ ភាគរយ កើន ២,៩ ភាគរយ ស្រី ៨៩,០ ភាគរយ កើន ៣,១ ភាគរយ ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។ ចំពោះអត្រាគង់វង្សនៅមធ្យមសិក្សាបឋមភូមិ ៥៣,៥៥ ភាគរយ កើន ៩,២៥ ភាគរយ ស្រី ៥៥,១០ ភាគរយ កើន ១៥,៥ ភាគរយ និងប្រុស ៥១,៧៦ ភាគរយ កើន ២,១៨ ភាគរយ ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។
លោក កាន់ ពុទ្ធី បានបញ្ជាក់ថា កុមារអាយុ ៥ ឆ្នាំ ចូលរៀនមាន ២១៨ ៩៥០ នាក់ កើន ២,៣៩ ភាគរយ ស្រី ១០៨ ២៣៤ នាក់ កើន ២,៥៥ ភាគរយ នៅឆ្នាំសិក្សា ២០២២-២០២៣។ សិស្សបឋមសិក្សាចូលរៀនមាន ២ ២៦៥ ៧៨៣ នាក់ កើន ២,៩៨ ភាគរយ ស្រី ១ ០៨៦ ៨៩២ នាក់ កើន ២,៨៦ ភាគរយ ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។ ការចូលរៀននៅបឋមសិក្សាសម្រេចបានអត្រាពិត នៃការសិក្សា ៩៩,៦ ភាគរយ កើន ៣,៩ ភាគរយ ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។ សិស្សមធ្យមសិក្សាបឋមភូមិមាន ៧១១ ១១៣ នាក់ កើន ២,៤៤ ភាគរយ ស្រី ៣៧៨ ២៤៧ នាក់ កើន ៤,៤៩ ភាគរយ ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។ ការចូលរៀននៅមធ្យមសិក្សាបឋមភូមិសម្រេចបានអត្រារួម នៃការសិក្សា ៦៥,៥ ភាគរយ កើន ០,៧ ភាគរយ ស្រី ៦៩,៩ ភាគរយ កើន ០,៥ ភាគរយ ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។ សិស្សមធ្យមសិក្សាទុតិយភូមិមាន ៤៣០ ៧៩២ នាក់ កើន ៧,២៦ ភាគរយ ស្រី ២៣៧ ២៩៨ នាក់ កើន ៨,៥៦ ភាគរយ ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។ ការចូលរៀននៅមធ្យមសិក្សាទុតិយភូមិសម្រេចបានអត្រារួម នៃការសិក្សា ៤៦,៧ ភាគរយ កើន ២,៥ ភាគរយ ស្រី ៥២,៨ ភាគរយ កើន ៣,៦ ភាគរយ ធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់