ព័ត៌មានជាតិ
កម្ពុជាចូលរួម កិច្ចប្រជុំកំពូលសុខាភិបាលតំបន់អាស៊ីប៉ាស៊ីហ្វិក លប់បំបាត់ជំងឺគ្រុនចាញ់
ដោយបានទទួលការអនុញ្ញាតពី សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចូលរួម “កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសុខាភិបាលតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីជំងឺគ្រុនចាញ់ លើកទី៨ “8th Asia Pacific Leaders Summit on Malaria Elimination” ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសប៉ាពួនូវហ្គីនៀរ ក្រោមអធិបតីភាព លោក Ivan Pomaleu រដ្ឋលេខាធិការ ទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី តំណាង នាយករដ្ឋមន្ត្រី នៃប្រទេសប៉ាពួនូវហ្គីនៀរ។

កិច្ចប្រជុំកំពូលនេះរៀបចំឡើងក្រោមប្រធានបទ “វិនិយោគដើម្បីសម្រេចបានការគ្មានជំងឺគ្រុនចាញ់” ( Invest to Achieve Zero Malaria) និងផ្តោតលើកិច្ចការសំខាន់ចំនួនបី៖ ១. ពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈម នៃការងារកំចាត់ជំងឺគ្រុនចាញ់ពាក់ព័ន្ធនឹងគោលដៅលប់បំបាត់ជំងឺដែលបានកណត់ថា នឹងសម្រេចបាននៅចុងឆ្នាំ២០៣០ ២. ការមាននិរន្តរភាពក្នុងការផ្តល់ហិរញ្ញប្បទាន និងការចូលរួមរបស់សហគមន៍ក្នុងការងារកំចាត់រោគគ្រុនចាញ់ និង ៣. ការប្តេជ្ញាចិត្តគាំទ្រការលប់បំបាត់ជំងឺគ្រុនចាញ់នៅដំណាច់ឆ្នាំ ២០៣០។

ប្រតិភូសុខាភិបាលកម្ពុជា រួមមាន អនុរដ្ឋលេខាធិការ និងវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណាររ័ត្ន ប្រធានការិយាល័បបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ាស៊ីតសាស្ត្រ និងបាណកសាស្ដ្រ ក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលនេះផងដែរ ពិសេសតាមរយៈការចូលរួមចំណែកធ្វើជាប្រធានអាសនៈ នៃកិច្ចពិភាក្សាលើប្រធានបទ “ការធ្វើការសម្រេចចិត្តដោយផ្អែកលើទិន្នន័យ និងភស្តុតាងជាក់ស្តែង” ដោយ អនុរដ្ឋលេខាធិការ ព្រមទាំងការធ្វើបទបង្ហាញ និងការផ្តល់យោបល់ ដោយក្រុមការងារដែលជាធាតុចូលសម្រាប់កិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ មានការចូលរួមពី រដ្ឋមន្ត្រី តំណាងស្ថានទូត ពីប្រទេសមួយចំនួន ថ្នាក់ដឹកនាំ និងតំណាងពីក្រសួងសុខាភិបាល តំណាងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញជំងឺគ្រុនចាញ់ ជំនាញសុខាភិបាល តាមប្រទេសមួយចំនួន តំណាងមកពីដៃគូអភិវឌ្ឍន៍ ព្រមទាំងតំណាងមកភាគីពាក់ព័ន្ធនឹងការងារខាងលើនេះ អញ្ជើញមកពីប្រទេសចំនួន ១៥ និងសរុបមានអ្នកចូលរួមប្រមាណ ១៨០ រូប។

កិច្ចប្រជុំនេះត្រូវបានសហការរៀបចំដោយ ក្រសួងសុខាភិបាល នៃប្រទេសប៉ាពួនូវហ្គីនៀរ ( Papua New Guinea) រួមជាមួយនឹងអង្គការ APLMA (Asia Pacific Leaders Malaria Alliance )៕


-
KPT+៤ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់