ព័ត៌មានជាតិ
សុរិយាដីខេត្តសៀមរាប សម្រុកចុះដីធ្លីជាប្រព័ន្ធជូនពលរដ្ឋមួយថ្ងៃបានជាង ២ ពាន់ក្បាលដី
បើតាមការអះអាងពីមន្រ្តីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តសៀមរាបបានបញ្ជាក់ឲ្យកម្ពុជាថ្មីដឹងថា ក្នុងមួយថ្ងៃមន្រ្តីជំនាញសុរិយាដីខេត្តបានចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបានជាង ២ ពាន់ក្បាលដី។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តសៀមរាប
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តសៀមរាបបានប្រាប់កម្ពុជាថ្មីថា ដំណើរការចុះវាស់វែងដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋកំពុងអនុវត្តព្រមៗគ្នាតាមបណ្តាក្រុងស្រុកទូទាំងខេត្ត។
បច្ចុប្បន្នក្រុមការងារបានអនុវត្តការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅទូទាំង ១៣ ក្រុងស្រុក។ ជាលទ្ធផលក្រុមការងារវាស់វែងនិងប្រមូលទិន្នន័យសម្រេចជារួមក្នុង ១ ថ្ងៃ លើសពី ២ ពាន់ក្បាលដី។
ប្រធានមន្ទីររៀបចំដែនដីខេត្តសៀមរាបបានបន្តថា ដំណើរការចុះវាស់វែងធ្វើបានលឿន ហើយរហូតពេលនេះមានភាពរលូនមិនមានបញ្ហាអីនោះទេ។
«យើងមានក្រុមការងារគ្រប់ស្រុកទាំងអស់ ប៉ុន្តែយើងធ្វើម្តងមួយឃុំម្តងមួយឃុំ»។ លោក ហ៊ី សាយ បញ្ជាក់បន្ថែម។


ក្រុងរុនតាឯកតេជោសែនជាក្រុងថ្មីមួយទៀត ដែលទើបតែបង្កើតឡើងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលកាត់យកឃុំចំនួនពីរមកបង្កើតក្រុងថ្មី មានឃុំរុនតាឯកដែលកាត់ចេញពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ដែលកាត់ចេញពីស្រុកប្រាសាទបាគង។
លោកស្រី ឡែម ណាត ចៅសង្កាត់បល្ល័ង្កបានឲ្យកម្ពុជាថ្មីដឹងថា ក្នុងសង្កាត់បល្ល័ង្គមានភូមិចំនួន ៩ ក្នុងនោះមានភូមិ ធ្លកកំបុត គោកឬស្សី តាកុយ ព្រុំកុដ្ឋ ត្រាច ក្រពើ ពពេល ស្នាសង្គ្រាម ស្នារតេជោ ៣១៧ និងមានប្រជាពលរដ្ឋរស់នៅសរុបប្រមាណ ២ ០០០ គ្រួសារ។
លោកស្រីថា នៅក្នុងចំណោមសង្កាត់ចំនួនពីរនៅក្នុងក្រុងរុនតាឯកតេជោសែន នៅសល់តែសង្កាត់បល្ល័ង្គដែលមន្រ្តីមិនទាន់ចុះវាស់វែងដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅឡើយ។ ប៉ុន្តែបើតាមការជូនដំណឹង មន្រ្តីជំនាញនឹងចាប់ផ្ដើមចុះវាស់វែងដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ។
លោកស្រី ឡែម ណាត ដែលទើបជាប់ជាចៅសង្កាត់បល្ល័ង្គថ្មីផងនោះ ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានដីធ្លីនៅក្នុងភូមិសាស្រ្តសង្កាត់បល្ល័ង្កត្រៀមឯកសារពាក់ព័ន្ធ ដើម្បីចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅពេលបើកយុទ្ធនាការនៅពេលខាងមុខ។


រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការងារចុះបញ្ជីដីធ្លីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ចេញផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណក្នុងបញ្ចកោណទី៤ មុំទី៤។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោក សាយ សំអាល់ ជារដ្ឋមន្រ្តី បានអំពាវនាវដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងអ្នកស្ម័គ្រចិត្ត ចូលរួមប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យតាមការគ្រោងទុក សំដៅផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក