Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ បច្ចេកវិទ្យា ត្រូវធានាថា បម្រើឱ្យមនុស្ស មិនមែនមនុស្ស​រត់តាមបម្រើបច្ចេកវិទ្យាទេ

បានផុស

នៅ

ការចាប់យកបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មី ត្រូវតែធានាថា បច្ចេកវិទ្យាទាំងនោះបម្រើឱ្យមនុស្សជាតិ មិនមែនមនុស្សជាតិត្រូវរត់តាមបម្រើបច្ចេកវិទ្យាទាំងនោះទេ។ នេះជាការថ្លែងរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រី​អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តវិវឌ្ឍក្នុងល្បឿនមួយយ៉ាងលឿនសម្រាប់ពិភពលោកត្រូវប្រើប្រាស់ ក៏ប៉ុន្តែចាំបាច់ត្រូវប្រើប្រាស់ និងត្រួតពិនិត្យឱ្យបានហ្មត់ចត់លើបច្ចេកវិទ្យា ដែលកំពុងលេចឡើងថ្មីនេះ ព្រោះអាចមានឥទ្ធិពលកែប្រែពិភពលោក។

ដើម្បីធានាដល់ការប្រើប្រាស់ និងការគ្រប់គ្រងកាលានុវត្តភាពថ្មីៗ ដែលស្ដែងឡើងតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និយាយជារួម និងបញ្ញាសិប្បនិម្មិត និយាយដោយឡែក សម្ដេចធិបតី បានសង្កត់ធ្ងន់ដល់តួនាទីដ៏សំខាន់នៃពហុភាគីនិយម ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយនៅក្នុងការចាប់យកបច្ចេកវិទ្យាកំពុងលេចឡើងថ្មី ដើម្បីធានា ថា បច្ចេកវិទ្យាទាំងនោះបម្រើឱ្យមនុស្សជាតិ មិនមែនមនុស្សជាតិ ត្រូវរត់តាមបម្រើបច្ចេកវិទ្យាទាំងនោះទេ។

តាមការកត់សម្គាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺប្រទេសទាំងឡាយត្រូវប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុងការចាប់​យកបច្ចេកវិទ្យាទំនើបបំផុត ប៉ុន្តែក៏ត្រូវធានាថា នៅតែអាចបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រកួតប្រជែងដោយភាពថ្លឹងថ្លែងរបស់ប្រទេសទាំងនេះ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា អាស៊ានដែលមានប្រវត្តិយូរលង់ នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គួរតែត្រូវខិតខំតស៊ូមតិឱ្យបានខ្លាំងក្លាបន្ថែមទៀត អំពីភាពចាំបាច់នៅក្នុងការប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយម ដើម្បីតម្រង់ទិសអនាគតបច្ចេកវិទ្យាថ្មីៗ។

ឆ្លៀតក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី​អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នាខេត្តសៀមរាប សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ការរៀបចំផែនការសកម្ម​ភាព​អាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់រយៈពេល១០បន្ទាប់ (២០២៦-២០៣៥) ឱ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះលទ្ធភាពទទួលបានបច្ចេកវិទ្យា និងការផ្ទេរបច្ចេកវិទ្យា ប្រកបដោយសមធម៌​ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយទេពកោសល្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម