ព័ត៌មានជាតិ
បញ្ចេញឈ្មោះមនុស្ស ១៧ នាក់នៅកំពត ពាក់ព័ន្ធអ្នកឆ្លងកូវិដ មង្គលការនៅស្រុកកងមាស
អាជ្ញាធរស្រុកឈូក ខេត្តកំពត បានបញ្ចេញបញ្ជីឈ្មោះអ្នកដែលបានពាក់ព័ន្ធអ្នកឆ្លងកូវិដ នៅក្នុងពិធីមង្គលការមួយនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម៩។
តាមសេចក្តីរាយការណ៍ នៅស្រុកឈូកខេត្តកំពត មានពាក់ព័ន្ធមនុស្ស ១៧ នាក់។ អ្នកឆ្លងទាំង ១៧ នាក់ដែលអាជ្ញាធរខេត្តកំពតរាយការណ៍ ជាសាច់ញាតិឪពុកម្តាយខាងកូនកំលោះ ដែលបានវិលត្រឡប់ទៅស្រុកវិញនៅភូមិត្រពាំងល្បើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។


បុរសជនជាតិខ្មែរ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រសួងសុខាភិបាលបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ និងបានចូលរួមពិធីមង្គលការក្មួយ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា ក្រុមមន្ត្រីចុះស្រាវជ្រាវ បានកំណត់មុខសញ្ញាពាក់ព័ន្ធនឹងព្រិត្តិការណ៍នេះ រួមមាន៖
១. ឪពុក-ម្តាយកូនក្រមុំ បានវិលត្រឡប់ទៅរាជធានីភ្នំពេញ និងស្នាក់នៅម្តុំក្រោយមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ បន្ទាប់ពីថ្ងៃមង្គលការ។
២. ឪពុក-ម្តាយកូនកំលោះបានវិលត្រឡប់ទៅស្រុកវិញ នៅភូមិត្រពាំងល្បើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
៣. កូនកំលោះក្រមុំ និងអ្នកកំដរបានត្រឡប់ទៅភ្នំពេញវិញ។
៤. អ្នករួមតុជាមួយផ្ទាល់៖ មានក្រុមអ្នកសំអាងការ និងអ្នកថតរូប រស់នៅភូមិព្រៃទទឹង និងភូមិវាលស្បូវ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ព្រមទាំងប្រជាពលរដ្ឋ ២ នាក់ផ្សេងទៀត រស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស។
៥. ចុងភៅអ្នកលើកម្ហូប មេចុងភៅ រស់នៅភូមិត្រើយបឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ។

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត