ព័ត៌មានជាតិ
រាជធានី-ខេត្តចំនួន ១៥ ត្រូវបានប្រកាសអស់មីន ក្នុងទំហំផ្ទៃដីបោសសម្អាតមីនជាង ៣ ពាន់គីឡូមែត្រការ៉េ
រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបានចាត់ទុកវិស័យសកម្មភាពមីន ជាផែនការអាទិភាព និងដាក់បញ្ចូលជាធាតុមួយយ៉ាងសំខាន់ ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិ។

លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនបានលើកឡើងថា រយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៣០២៤ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះរាជធានី-ខេត្តចំនួន ១៥ ត្រូវបានប្រកាសអស់មីន ហើយគ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល។
ចំនួនជនរងគ្រោះបានកាត់បន្ថយពី ៤ ៣២០នាក់ ក្នុងឆ្នាំ ១៩៩៦ មកត្រឹម ៣២នាក់ ក្នុងឆ្នាំ២០២៣ និងក្រោម១០០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ។

សមិទ្ធផលជាប្រវត្តិសាស្រ្តនៃវិស័យសកម្មភាពមីននៅកម្ពុជានេះ បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែកពីប្រទេសជាតិមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ វិស័យឯនជន និងសប្បុរសជននានា។ ទោះបីកម្ពុជាទទួលបាននូវសមិទ្ធផលយ៉ាងធំធេងក៏ដោយ កម្ពុជាត្រូវការពេលវេលាបន្ថែមទៀត ក្នុងការដោះស្រាយការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណជូនចំពោះប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ រួមមាន អូស្ត្រាលី អូទ្រីស បែលហ្សិក កាណាដា ចិន ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហុងគ្រី ឥណ្ឌា អៀរឡង់ ជប៉ុន ហូឡង់ នូវែលសេឡង់ ន័រវែស សាធារណរដ្ឋកូរ៉េ អេស្ប៉ាញ ស៊ុយអែត ស្វីស ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងចំណោមប្រទេសដទៃទៀត អង្គការសហប្រជាជាតិ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍សំខាន់ៗដទៃទៀត ដែលបានរួមចំណែកដល់សកម្មភាពមនុស្សធម៌នៅកម្ពុជា។

បើតាមលោក លី ធុជ នៅខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាត្រូវបានជ្រើសរើសជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន” ដែលជាប្រវត្តិសាស្ត្រដំបូងគេសម្រាប់ប្រទេសក្នុងតំបន់អាស៊ី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប។
ក្នុងនាមកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ កម្ពុជាបានប្តេជ្ញាចិត្តចំពោះអាទិភាពសំខាន់ៗចំនួនបី រួមមាន ការធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញា ការបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន។

រយៈពេលជាង ៦ ខែ នៃភាពជាប្រធាន កម្ពុជាបានដឹកនាំកិច្ចប្រជុំសំខាន់ៗនៃគណៈកម្មការរបស់អនុសញ្ញាអូតាវ៉ា ដើម្បីជំរុញសកលភាវូបនីយកម្ម លើកកម្ពស់បទដ្ឋានអនុសញ្ញា និងការកៀរគរធនធានដើម្បីគាំទ្រដល់ការអនុវត្តគោលបំណងរបស់អនុសញ្ញា។
សម្រាប់សកម្មភាពសកលភាវូបនីយកម្ម កម្ពុជា បានកំណត់គោលដៅប្រទេសចំនួន ០៤ រួមមាន ឡាវ តុងហ្កា មីក្រូណេស៊ី និងកោះម៉ាស្យល ដើម្បីកៀរគរឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ២០២៤ ហើយកម្ពុជា បានធ្វើឡើងតាមរយៈជំនួបទ្វេភាគី ទំនាក់ទំនងការទូត កំណត់ទូត វេទិកាកោះប៉ាស៊ីហ្វិក និងកិច្ចប្រជុំពាក់ព័ន្ធ ជាដើម។
ជាមួយគ្នានេះ ដោយមានការគាំទ្រពី អង្គភាពគាំទ្រការអនុវត្តអនុសញ្ញា និងធាតុចូលពីគណៈកម្មការនានានៃអនុសញ្ញានេះ កម្ពុជាបានរៀបចំសេចក្តីព្រាងនៃឯកសារពិនិត្យឡើងវិញផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤ ដើម្បីផ្សព្វផ្សាយដល់រដ្ឋភាគី។
បន្ថែមពីនេះ កម្ពុជាបានដឹកនាំការចាប់ផ្តើមដំណើរការរៀបចំឯកសារផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ និងសេចក្តីថ្លែងការណ៍នយោបាយ សម្រាប់រដ្ឋភាគីផងដែរ។
នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤នេះ លោកបណ្ឌិត លី ធុជ នឹងដឹកនាំកិច្ចប្រជុំពាក់កណ្តាលអាណត្តិ (Intersessional Meetings) និងកិច្ចប្រជុំត្រៀមលើកទី១ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីពិភាក្សាពីឯកសារសំខាន់ៗទាំងបីខាងលើ ដែលនឹងត្រូវដាក់ជូនការិយាល័យកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នៅដើមខែតុលាឆ្នាំនេះ៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ