Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ណែនាំ​៥​ចំណុច ក្នុង​ការ​ចូលរួម​ធ្វើ​អនាម័យ ដាំ​ដើមឈើ និង​ការ គ្រប់គ្រង ទុកដាក់ និង​វេច​ខ្ចប់ សំរាម សំណល់​រឹង

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ការណែនាំ​ឱ្យរ​ដ្ឋ​បាល​ខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ដៃគូ អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ សហគមន៍​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ចូលរួម​ធ្វើ​អនាម័យ ការដាំ​ដើមឈើ និង​ការ គ្រប់គ្រង ទុកដាក់ និង​វេច​ខ្ចប់ សំណល់​រឹង សំរាម ក្នុង​ធុងសំរាម ឬ​នៅតាម​ទីតាំង​កំណត់​ឱ្យបាន ត្រឹមត្រូវ ជៀសវាង​ការដុត ឬ​បោះចោល មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដែល​អាច​បង្ក​ការ ប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ និង​គុណភាព​បរិស្ថាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្ដីណែនាំ​ស្តី​ពី​ការចាត់តាំង​អនុវត្តន៍​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២៤​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​០៧​មិថុនា​នេះ​ បាន​ឱ្យ​ដឹង​ថា អនុលោម​តាម​អនុក្រឹត្យ​លេខ ១៥ អនក្រ​.​បក ចុះ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​១៩៩៦ ស្តីពី​ការកំណត់​យក ថ្ងៃទី​០៥ ខែមិថុនា ជា​ឱកាស​រៀបចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ក្នុង​គោលបំណង​លើកកម្ពស់ ការ​យល់ដឹង​ជា​សាធារណៈ​អំពី​ការគ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ការ​ប្រយុទ្ធប្រឆាំង នឹង​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​គុណភាព​បរិស្ថាន សំដៅ​លើកកម្ពស់​សុខភាព​សាធារណៈ កិច្ច​គាំពារ បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ បង្កើន​ការ​យល់ដឹង​ដល់​សាធារណជន​អំពី​បញ្ហា​បរិស្ថាន លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​សហគមន៍ ឱ្យក្លាយ​ទៅជា​ភ្នាក់ងារ​សកម្ម​ប្រកបដោយ​ចីរភាព និង​អភិវឌ្ឍ​មេត្រី​បរិស្ថាន រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ដៃគូ អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ សហគមន៍​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​រស់នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សូម​ចូលរួម​អនុវត្ត​ដូចខាងក្រោម​៖

១. សូម​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ជំរុញ​ការចូលរួម​ក្នុង​ការ​ធ្វើ​អនាម័យ ការដាំ​ដើមឈើ និង​ការ គ្រប់គ្រង ទុកដាក់ និង​វេច​ខ្ចប់ សំណល់​រឹង សំរាម ក្នុង​ធុងសំរាម ឬ​នៅតាម​ទីតាំង​កំណត់​ឱ្យបាន ត្រឹមត្រូវ ជៀសវាង​ការដុត ឬ​បោះចោល មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដែល​អាច​បង្ក​ការ ប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ និង​គុណភាព​បរិស្ថាន

២. សូម​ចូលរួម​ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​សកម្មភាព​អប់រំ​ផ្សេងៗ មាន​ជាអាទិ៍ ការនិពន្ធ​អត្ថបទ ការប្រកួត ផ្ទាំង​រូបភាព​នៅតាម​សាលារៀន ការដាំ​ដើមឈើ ការកែច្នៃ​សំណល់​នានា យុទ្ធនា​ការសម្អាត​។​ល​។ និង​ចាត់ចែង​ធ្វើ​អនាម័យ ទាំង​ក្នុង និង​ក្រៅ​បរិវេណ​គ្រឹះស្ថានសាធារណៈ សាលារៀន វត្ត​អារាម និង​មន្ទីរពេទ្យ​

៣. សូម​យកចិត្តទុកដាក់​លើ​ការ គ្រប់គ្រង​សំណល់​រឹង សំរាម និង​សំណល់​រាវ​ឱ្យបាន​ត្រឹមត្រូវ ចូលរួម​ធ្វើ អនាម័យ សន្សំសំចៃ​ថាមពល និង​ការពារ​ថែរក្សា​ជីវចម្រុះ និង​ធនធានធម្មជាតិ តាម​រមណីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​

៤. គ្រប់​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អំពី​គុណ​តម្លៃ​បរិស្ថាន និង​គោលនយោបាយ សំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​ដល់​សាធារណជន ដើម្បី​បង្កើន​ការយល់ដឹង និង​បំផុស​ការ ចូលរួម​របស់​សាធារណជន ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការការពារ​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​

៥. មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ត្រូវ​ប្រមូល និង​បូកសរុប​របាយការណ៍​លទ្ធផល​អនុវត្តន៍រ​បស់​រដ្ឋបាល ខណ្ឌ​ទាំង​១៤ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​ទទួល​បាន​សេចក្ដីណែនាំ​នេះ រដ្ឋបាល​ខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យ​ឯកជន អង្គការ​សង្គម ស៊ីវិល ដៃគូរ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ សហគមន៍​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​រស់នៅ​ក្នុងភូមិ​សា​ស្ត្រ រាជធានី​ភ្នំពេញ ត្រូវ​ចាត់តាំង​អនុវត្ត​សេចក្ដីណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ហ្សេលេនស្គី សង្ឃឹមថា ត្រាំ មិនទន់ចិត្ត ដកទណ្ឌកម្មពីរុស្ស៊ី តាមការទាមទាររបស់ ពូទីន 

បទល្មើសចោរកម្ម
សន្តិសុខសង្គម១០ នាទីutes មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

សេដ្ឋកិច្ច១៦ នាទីutes មុន

សាលាបង្រៀនជួសជុលហោះដំបូងគេ នឹងលេច វត្តមាននៅកម្ពុជា

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋកំពុងគិតគូរផ្ទេរគ្រូបង្រៀន ដោយគិតពីការលំបាករបស់គ្រូ និងមិនឱ្យប៉ះពាល់ការសិក្សារបស់សិស្ស និងការកែទម្រង់

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ត្រាំ ស្នើថា លោក​អាច​បញ្ចុះអត្រាពន្ធលើចិន បើ TikTok លក់ប្រតិបត្តិការនៅអាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

លោក ឌួង ឆាយ
សន្តិសុខសង្គម១៨ ម៉ោង មុន

អាជ្ញាសាលាទុកពេល៧ថ្ងៃជាកំហិតឲ្យលោក ឌួង ឆាយ ប្រគល់កូនស្រីទៅអតីតភរិយា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្សី ច្រានចោលការអំពាវនាវឲ្យប្រគល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ទៅ​អ៊ុយក្រែន​វិញ

Sokha Hotels

ព័ត៌មានពេញនិយម