ព័ត៌មានជាតិ
អង្គការយូនីសេហ្វ ណែនាំឪពុកម្តាយលេងជាមួយកូនឱ្យបានច្រើន ព្រោះចាំបាច់ចំពោះសុខភាពផ្លូវចិត្តកុមារ
អង្គការយូនីសេហ្វ បានណែនាំដល់ឪពុកម្តាយគ្រប់រូបចំណាយពេលលេងជាមួយកូនៗឱ្យបានច្រើន ព្រោះមិនត្រឹមតែជាការលេងសប្បាយទេ ថែមទាំងចាំបាច់ចំពោះសុខភាពផ្លូវចិត្តរបស់កុមារ ជួយឱ្យពួកគេបញ្ចេញអារម្មណ៍របស់ខ្លួន កាត់បន្ថយភាពតានតឹង និងបង្កើនភាពអត់ធ្មត់។

ពិតណាស់ បច្ចុប្បន្ន គឺជាសម័យឌីជីថល ដូច្នេះអាណាព្យាបាល ម្តាយឪពុក និងអ្នកមើលថែក្មេងភាគច្រើនតែងឱ្យក្មេងលេងទូរសព្ទច្រើនជាងលេងជាមួយពួកគេ ដើម្បីជាការលួងលោម។ ជុំវិញនឹងការឱ្យក្មេងប្រើប្រាស់ទូរសព្ទច្រើនពេក ក៏ធ្វើឱ្យពួកគេជួបបញ្ហាប្រឈមជាច្រើន រហូតមានកុមារមួយចំនួនមិនចេះនិយាយ ក្លាយទៅជាក្មេងមានអាការៈអូទីស្សឹមជាដើម។ ដូច្នេះ ការលេងជាមួយក្មេងពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពផ្លូវចិត្តពួកគេ។ ពាក់ព័ន្ធបញ្ហានេះទៀតសោត អង្គការយូនីសេហ្វ បានបង្ហាញ៤ចំណុច ពីប្រយោជន៍នៃការលេងជាមួយកុមារ។
ចំណុចទី១ ការលេងជួយពង្រឹងចំណងរវាងអ្នក និងកូន៖ តាមរយៈការផ្តល់ឱ្យកូនរបស់អ្នកនូវក្តីស្រឡាញ់ ការលួងលោម និងការយកចិត្តទុកដាក់ អ្នកកំពុងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជំនាញផ្នែកស្មារតី និងសង្គម ដែលគាំទ្រដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់ពួកគេនាពេលអនាគត។ ទី២ ការលេងជួយកុមារគ្រប់គ្រងអារម្មណ៍ដែលពិបាក៖ ការផ្តល់ពេលវេលាឱ្យកុមារលេង ជួយឱ្យពួកគេអាចគ្រប់គ្រង និងដោះស្រាយបញ្ហាអារម្មណ៍នានា ដូចជាការឈឺចាប់ ការភ័យខ្លាច ឬ ការបាត់បង់ ខណៈពេលដែលពួកគេនៅតែអាចលេងដូចជាកូនក្មេង។

ទី៣ ការលេងជួយកាត់បន្ថយភាពតានតឹង៖ នៅពេលដែលអ្នករីករាយនឹងពេលវេលាសប្បាយៗ រាងកាយរបស់អ្នកនឹងបញ្ចេញអរម៉ូនអង់ដូហ្វីន ដែលជំរុញឱ្យអារម្មណ៍ល្អ និងវិជ្ជមាន។ ទី៤ ការលេងជួយបង្កើតទំនុកចិត្ត៖ នៅពេលដែលអ្នកឆ្លៀតពេលលេងជាមួយកូន ពួកគេនឹងដឹងថាពួកគេមានតម្លៃ និងរីករាយពេលនៅក្បែរ។ ការចែករំលែកបទពិសោធជាមួយគ្នានឹងធ្វើឱ្យកូនរបស់អ្នកដឹងថា ពួកគេត្រូវបានគេស្រឡាញ់ និងមានសារៈសំខាន់។ ដូចនេះ សូមញញឹម ចូលរួមលេង និងរីករាយគ្រប់ពេលវេលាជាមួយកូនរបស់អ្នក៕ អត្ថបទ៖ អុន ស្រីមាន


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក