ព័ត៌មានជាតិ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ប្រាប់ពីគន្លឹះលើកកម្ពស់អនាម័យជនបទដល់មន្រ្តីពាក់ព័ន្ធ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានប្រាប់ពីគន្លឹះសំខាន់ដល់មន្រ្តី និងអាជ្ញាធរមូលដ្ឋានពីការលើកកម្ពស់អនាម័យជនបទ ដើម្បីទទួលបានសុខភាពល្អក្នុងសហគមន៍។
លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឱ្យដឹងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ថា លោកបានអញ្ជើញអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ប្រមាណ៤៧នាក់ បង្ហាញពីចំណេះដឹងមួយចំនួនដើម្បីឱ្យសហគមន៍មានអនាម័យល្អប្រសើរសម្រាប់រស់នៅ។
លោក អៀង ដារ៉ាវុធ បន្តថា គោលដៅចម្បងដែលក្រសួង និងមន្ទីរអភិវឌ្ឍន៍ចង់បង្ហាញនោះ គឺទី១ផ្តល់ចំណេះដឹងផ្នែក ការលើកកម្ពស់អនាម័យជនបទ ទី២ ស្ថានភាពអនាម័យនៅខេត្តកោះកុង ទី៣លើកផែនការណែនាំ និងជំរុញដល់មូលដ្ឋានភូមិ ឃុំដែលពុំទាន់បញ្ឈប់បន្ទោបង់ពាសវាលពាសកាលរបស់ស្រុក/ក្រុងទាំង៧ក្នុងខេត្តកោះកុង។
បើតាមលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ការងារអនាម័យរបស់ប្រជាពលរដ្ឋក្នុងសហគមន៍តាមជនបទ ត្រូវតែខិតខំធ្វើអោយសម្រេចបានទាំងការផ្គត់ផ្គង់ទឹកស្អាត ទាំងការលើកកម្ពស់អនាម័យជនបទ បានអាត្រាគ្របដណ្តប់១០០% មានន័យថា ប្រជាពលរដុ្ឋគ្រប់រូបនៅភសហគមន៍ជនបទ ត្រូវបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អប្រកបដោយនិរន្តរភាព។
លោក វណ្ណ សាឬទ្ឋិ មកពីក្រសួងអភិវឌ្ឍន៍ និងជាគ្រូបង្គោល ថ្លែងថា ការប្រើប្រាស់បង្គន់អនាម័យ តាមក្បួនខ្នាតអនាម័យត្រឹមត្រូវតាមការណែនាំ នឹងឈានទៅបញ្ចប់បានទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងមូលដ្ឋានសហគមន៍ ពិសេសការហូបស្អាត ការផឹកស្អាត ការរស់នៅស្អាត និងបរិស្ថានល្អ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?