ព័ត៌មានជាតិ
មុខមាត់ថ្មីនៃតំបន់ខ្មែរកម្ពុជាក្រោមរស់នៅនាពេលបច្ចុប្បន្ន
នាពេលថ្មីៗនេះកម្មវិធីនិងគម្រោងរបស់រដ្ឋាភិបាលវៀតណាមជួយដល់ការរស់នៅរបស់ ពលរដ្ឋខ្មែរក្រោមបានរួមចំណែកផ្លាស់ប្តូរមុខមាត់ថ្មីនៃតំបន់ខ្មែរក្រោមរស់នៅយ៉ាងប្រាកដ។
គោលការណ៍ណែនាំ និងគោលនយោបាយសំខាន់ៗសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ខ្មែរកម្ពុជាក្រោម
យោងតាមទិន្នន័យរបស់គណៈកម្មាធិការជនជាតិ នៅវៀតណាមមានប្រជាជនខ្មែរជាង 1លាន3សែននាក់ ស្មើនឹង 4,45% នៃចំនួនប្រជាជនសរុបនៃភូមិភាគខាងត្បូង រស់នៅក្នុងសហគមន៍ចម្រុះគ្នាជាមួយជនជាតិភាគតិចគិញ ចិននិងជនជាតិភាគតិចផ្សេងទៀត ដែលប្រមូលផ្តុំគ្នា ភាគច្រើននៅក្នុងខេត្ត និងទីក្រុងក្នុងតំបន់ភាគនិរតី។ ប្រជាជនទាំងនោះភាគច្រើនរស់នៅក្នុងតំបន់ដាច់ស្រយាល តំបន់ភ្នំ និងព្រំដែន។ មុខរបរសំខាន់គឺផលិតកម្ម កសិ កម្ម និងមួយផ្នែកតូចប្រកបរបរចិញ្ចឹមជីវិតដោយការជួញដូរនិងសេវាកម្ម។
វៀតណាមបានចេញសេចក្តីណែនាំលេខ 19-CT/TW ចុះថ្ងៃទី 10 ខែមករា ឆ្នាំ 2018 ស្តីពីការពង្រឹងការងារនៅតំបន់ជនជាតិខ្មែរក្នុងស្ថានភាពថ្មី (សេចក្តីណែនាំលេខ 19); កម្មវិធី 135 នៃកម្មវិធីគោលដៅជាតិ កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព នៅតំបន់ភាគនិរតីទាំង មូលជាដើម បានចូលជ្រៅទៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ។ ទាំងនេះគឺជា សេចក្តីណែនាំ និងដំណោះស្រាយរបស់បក្សត្រូវបាន រដ្ឋាភិបាល មន្ទីរ អង្គភាព និងមូលដ្ឋានដែលមានជនជាតិខ្មែររស់នៅច្រើន អនុវត្តយ៉ាងម៉ត់ចត់ ស្របតាមការអភិវឌ្ឍន៍ទូទៅនៃតំបន់ទាំងមូល និងតាមមូលដ្ឋាននីមួយៗ។ បច្ចុប្បន្ន រដ្ឋាភិបាលបានចេញឯកសារចំនួន 100 ដែលអនុវត្តគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្សដែលកំពុងអនុវត្តនៅតំបន់ដីសណ្ដរទន្លេមេគង្គ។ក្នុងនោះមានគោលនយោបាយទូទៅចំនួន 58 ទាក់ទងនឹងគោលនយោបាយឆ្ពោះទៅជនជាតិភាគតិច និង 42 គោលនយោបាយដាច់ដោយឡែកសម្រាប់ប្រជាជនខ្មែរក្រោម។ ការសម្រេចចិត្តជាចម្បងលើការអនុម័តគោលនយោបាយ និងគម្រោងសំខាន់ ៗ និងទូលំទូលាយសម្រាប់តំបន់ជនជាតិខ្មែរនៅវៀតណាម។
កម្មវិធី និងគម្រោងនានាបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋវៀតណាមចំពោះជនជាតិភាគតិចជារួម និងប្រជាជនខ្មែរជាពិសេស។ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋខ្មែរក្រោមមានការរំភើបចិត្តជាខ្លាំង ដែលតែងតែខិតខំលើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ហើយរួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន អនុវត្តដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីអនុវត្តកម្មវត្ថុនៃកម្មវិធី រួមចំណែកបង្កើតកម្លាំងជំរុញជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិចក្នុងតំបន់ ។
ជីវភាពរស់នៅប្រជាពលរដ្ឋខ្មែរក្រោមកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ
ដោយសារគោលនយោបាយ កម្មវិធី និងគម្រោង ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមនៅតំបន់ដែលមានជនជាតិភាគតិចខ្មែររស់នៅច្រើន ឃុំជាប់ព្រំដែន និងតំបន់ដែលមានការលំ
បាកខ្លាំងត្រូវបានវិនិយោគ និងអភិវឌ្ឍន៍ បំពេញតម្រូវការបានកាន់តែប្រសើរជាងនូវសំណូមពរ ផលិតកម្ម និងការរស់នៅរបស់ប្រជាជន ។ ក្នុងនោះ អត្រាគ្រួសារខ្មែរក្រីក្រមានការថយចុះជាមធ្យមពី 2 – 4% ក្នុងមួយឆ្នាំ។ជីវភាពសេដ្ឋកិច្ច សង្គមនៃតំបន់ខ្មែរក្រោមរស់នៅមានការប្រែប្រួលជាវិជ្ជមាន មុខមាត់នៃទីជនបទកំពុងមានការផ្លាស់ប្ដូរថ្មីកាន់តែខ្លាំងឡើង ។ជីវភាពផ្នែកសម្ភារៈ និងស្មារតី របស់ពលរដ្ឋខ្មែរក្រោមត្រូវបានកែលម្អ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់កាន់តែកើនឡើង។
យោងតាមការប៉ាន់ស្មាននៅតំបន់មួយចំនួនដែលមានសម្រង់ស្ថិតិលើប្រាក់ចំណូលសម្រាប់ប្រជាជនខ្មែរក្រោម។ នៅឆ្នាំ២០២១ ប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋខ្មែរក្រោមទើបតែឈានដល់ជិត ៨០០ដុល្លារ/ម្នាក់/ឆ្នាំ ស្មើនឹង ៣៧,៣៣% នៃប្រាក់ចំណូលជាមធ្យមនៃតំបន់ទាំងមូល។នៅឆ្នាំ 2023 វានឹងឈានដល់ 1ពាន់100 ដុល្លារ/ម្នាក់/ឆ្នាំ ស្មើនឹង 40,03% នៃប្រាក់ចំណូលក្នុងតំបន់ទាំងមូល។ តំបន់ខ្លះមានប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាជនខ្មែរក្រោមដូចជា៖ កៀនយ៉ាង សុកត្រាំង កាម៉ៅ (ជាង ២.០០០ ដុល្លារ/ម្នាក់/ឆ្នាំ)។
ទន្ទឹមនឹងនោះ <<មុខមាត់ជនបទថ្មីរបស់ជនជាតិភាគតិចត្រូវបានផ្លាស់ប្តូរ និងរីកចម្រើនកាន់តែខ្លាំងឡើង ការងារអភិវឌ្ឍន៍ វប្បធម៌ អប់រំ និងថែទាំសុខភាពរបស់ជនជាតិភាគតិចត្រូវបានសង្កត់ធ្ងន់ ហើយអត្តសញ្ញាណវប្បធម៌ ប្រពៃណី របស់ពលរដ្ឋខ្មែរក្រោមត្រូវបានអភិរក្ស និងផ្សព្វផ្សាយ>> ។បើតាមលោក ឡេ ថាញ់ផឿង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ឡុងភូ ខេត្តសុកត្រាំង បានឲ្យដឹងថាចំណងសាមគ្គីភាព រវាងគ្រប់ជនជាតិទាំងអស់ក្នុងស្រុកត្រូវបានពូនជ្រំ និងពង្រឹងជាប់ជានិច្ច ។
អ្នកស្រី ថាច់ ធីសារ៉ាយ ពលរដ្ឋនៅឃុំទ្រឿងថូ ស្រុក កូវងាង ខេត្តត្រាវិញ បានឲ្យដឹងថា ពលរដ្ឋខ្មែរក្រោមបច្ចុប្បន្នមានលទ្ធភាពប្រើប្រាស់ស្មាតហ្វូន ហើយប្រព័ន្ធអ៊ីនធឺណែតត្រូវបានអភិវឌ្ឍ។ដូច្នេះពួកគេអាចអនុវត្តសកម្មភាពរដ្ឋបាលតាមប្រព័ន្ធអ៊ីនធឺណែត។ បន្ទាប់មកអាជ្ញាធរប្រគល់លទ្ធផលទៅផ្ទះរបស់ពួកគេ បង្កភាពងាយស្រួល ចំណេញពេលវេលា និងថវិកា។
ចំណែកអ្នកស្រី ណេង ម៉េង នៅឃុំ អាងភូ ក្រុង ទិនបៀន ខេត្ត អាងយ៉ាង ដែលឈានចូលវ័យ ៧១ ឆ្នាំនៅឆ្នាំនេះ បាននិយាយដោយសប្បាយរីករាយថា៖ “យើងខ្ញុំរំភើបខ្លាំងណាស់ចំពោះការផ្លាស់ប្តូរដ៏ខ្លាំងក្លានៅក្នុងមាតុភូមិរបស់យើងខ្ញុំ។ រឹតតែរំភើបជាងនេះទៀត គឺការប្រែប្រួលក្នុងជីវភាព។បច្ចុប្បន្នពករដ្ឋខ្មែរក្រោមគ្រប់គ្រួសារមានជីវភាពប្រសើរឡើងឥតឈប់ឈរ ដោយសារការយកចិត្តទុកដាក់របស់បក្ស រដ្ឋគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ”។
ការផ្លាស់ប្តូរ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ខ្មែរក្រោមរស់នៅ
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតំបន់ខ្មែរក្រោមរស់នៅតែងត្រូវបានអាជ្ញាធរវៀតណាម គ្រប់លំដាប់ថ្នាក់ផ្តល់អាទិភាពក្នុងការវិនិយោគ និងកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។ រហូតមកដល់ពេលនេះនៅតំបន់ពលរដ្ឋខ្មែរក្រោមរស់នៅបានសាងសង់1,613 សំណង់ ភាគច្រើនជាសំណង់វិស័យគមនាគមន៍(1,360 សំណង់)សំណង់ធារាសាស្ត្រចំនួន43 សំណង់ អគ្គីសនី ចំនួន9 សំណង់វប្បធម៌105 សំណង់ សុខាភិបាលចំនួន1 សំណង់អប់រំចំនួន70 សំណង់ទឹកប្រើប្រាស់ក្នុងផ្ទះចំនួន3 និងសំណង់ផ្សេងៗទៀតចំនួន22 ។ បណ្ដាគោលនយោបាយសម្រាប់ជនជាតិត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃតំបន់ជនជាតិភាគតិច និងតំបន់ភ្នំជាដំណាក់កាល។
ក្នុងដំណាក់កាល 2021 – 2025 មូលដ្ឋានភាគនិរតីបានបែងចែកធនធានដើម្បីអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាលទី១។ដូចជា សុកត្រាំងគម្រោងវិនិយោគប្រមាណ 800 ពាន់លានដុងដើម្បីកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងស្ថាប័នសង្គមដើម្បីលើកកំពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ ខ្មែរក្រោមរស់នៅ។ នៅត្រាវិញ នឹងអនុវត្តគម្រោងចំនួន 10 ដែលមានថវិកាសរុបជាង 1,400 ពាន់លានដុង ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ជនជាតិភាគតិចទូទាំងខេត្ត។នៅ អាង យ៉ាង បានបែងចែកជិត 183,5ពាន់លានដុង នៅកាម៉ាវជាង 374,6ពាន់លានដុង។
ត្រូវតែនិយាយថា ត្រឡប់មកដល់ភូមិខ្មែរក្រោមវិញ ឆ្លងកាត់គ្រប់ផ្លូវ ក្នុងភូមិយើងខ្ញុំបានជួបប្រទះការប្រែប្រួលថ្មីតាមគ្រប់ផ្លូវ ទៅកាន់ភូមិនានានៃតំបន់ដែលមានជនជាតិខ្មែរក្រោម រស់នៅកំពុងផ្ទុះឡើងនូវពណ៌ចម្រុះនិងភ្លឺថ្លា។ មកដល់តំបន់ដែលខ្មែរក្រោមរស់នៅ ដើរលើផ្លូវបៃតង-ស្អាត-យើងមើលឃើញច្បាស់ពីការផ្លាស់ប្តូររបស់ស្រុកស្រែចម្ការនេះ។ ធ្លាប់ជាភូមិក្រីក្ររបស់ឃុំ។ប៉ុន្តែឥឡូវនេះ ភូមិទួលកោះ, ភូមិកាយ៉ា, ភូមិសុកដុង, ភូមិទឹកប្រៃ ត្រូវបានប្រែរូបរាងថ្មី។ ពីមជ្ឈមណ្ឌលកណ្ដាលនៃឃុំឆ្ពោះទៅកាន់ភូមិនានា ភាពទូលាយចេញពីផ្ទះមកកាន់សាលារៀន និងវត្តអារាមខ្មែរនានាធ្វើឲ្យភូមិឃុំក្នុងតំបន់មានភាពត្រចះត្រចង់។
ទន្ទឹមគ្នានេះ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការអនុវត្តគម្រោងប្រព័ន្ធធារាសាស្រ្ត ការបណ្តុះបណ្តាល ការផ្ទេរបច្ចេកវិទ្យា ព្រមទាំងការណែនាំឲ្យប្រើប្រាស់ពូជថ្មីក្នុងផលិតកម្ម បានរួមចំណែកបង្កើនផលិតផល និងទិន្នផលដំណាំ។ ដំណាំស្រូវទាំង២រដូវនាពេលថ្មីៗនេះ ដោយសារការប្រមូលផលបានល្អ កសិករខ្មែរមានការរំភើបជាខ្លាំង។
ការអភិវឌ្ឍន៍ដ៏ខ្លាំងក្លាលើគ្រប់វិស័យក្នុងតំបន់ជនជាតិខ្មែរក្រោម បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកសាមគ្គីជាតិទាំងមូល។ លទ្ធផលខាងលើបានបង្ហាញយ៉ាងច្បាស់ជាថ្មីម្តងទៀតនូវការយកចិត្តទុកដាក់ របស់បក្ស និងរដ្ឋវៀតណាមចំពោះប្រជាពលរដ្ឋខ្មែរក្រោម។ ទន្ទឹមនឹងនោះ ក៏បញ្ជាក់ថា ចំណងសាមគ្គីភាពជិតស្និទ្ធរវាងជនជាតិខ្មែរ និងបងប្អូនជនជាតិដទៃទៀត ក្នុងមហាសាមគ្គីភាពរបស់ប្រជាជាតិវៀតណាមទាំងមូល តែងតែមាននិរន្តរភាព គ្មានកម្លាំងណាអាចប្រឆាំង ឬបំបែកបំបាក់បានឡើយ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ