Connect with us

ព័ត៌មានជាតិ

ក្រុមយុវជនសង្គមស៊ីវិល ថ្កោលទោសចំពោះសកម្មភាពចលនាយុវជនខុសច្បាប់យកវិស័យបរិស្ថានធ្វើជាឈ្នាន់នយោបាយ 

បានផុស

នៅ

នៅថ្ងៃសៅរ៍ នេះ ក្រុមយុវជនសង្គមស៊ីវិល នៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះក្រុមចលនាខុសច្បាប់ សកម្មភាពយុវជនមួយក្រុមបានប្រើលេស ស្រឡាញ់បរិស្ថាន ការពារបរិស្ថាន ហើយតែងតែផ្សព្វផ្សាយវាយប្រហារ មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងអត្ថន័យទាញចំណេញផ្នែកនយោបាយ កម្មភាពរបស់ពួកគេកន្លងមក គ្រាន់តែជាសេណារីយ៉ូ របស់ជនបរទេសអ្នកនៅពីក្រោយតែប៉ុណ្ណោះគឺមិនបានឆ្លុះបញ្ចាំងពីតថភាពពិតនៅកម្ពុជាឡើយ បែរជាបង្ហាញតែព័ត៌មានមិនច្បាស់លាស់មួយជ្រុងទៅឱ្យមហាជនយល់ច្រឡំទៅវិញ ពិសេសពួកគេបានបង្កើត ព្រឹត្តិការណ៍ ធ្វើសកម្មភាព ជាច្រើន បង្ករភាពភាន់ច្រឡំ និងបង្កើតភាពវឹកវរមានលក្ខណៈញុះញង់ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមយុវជនសង្គមស៊ីវិល នៅកម្ពុជា អះអាងថា ក្រុមយុវជនមួយចំនួន គឺកំពុងតែរិះរកវិធីសាស្រ្តយករឿងបរិស្ថានធ្វើជាឈ្នាន់នយោបាយបម្រើជនបរទេសទាំងមិនដឹងខ្លួន គឺងប់ងុលលង់លក់ដោយមិនបានបើកចិត្តទូលាយមើលការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពួកគេត្រូវបានមនោគមវិជ្ជាខ្មៅកខ្វក់ពីក្រុមជ្រុលនិយមដោយមិនបានបើកចិត្តទទួលយកសមិទ្ធផលជាច្រើននៅក្នុងប្រទេសខ្លួន។ ក្នុងនាមពួកគេយុវជនខ្មែរបែរជាបណ្ដោយខ្លួនឱ្យចាញ់កល់មនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមបរទេសជ្រុលនិយមទៅវិញ។ យុវជនសង្គមស៊ីវិល សូមអំពាវដល់ក្រុមយុវជនមួយចំនួនតូចដែលកំពុងដើរផ្លូវខុស សូមយកស្មារតីជាតិនិយមជាធំ កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្ទួចហ៊ានហាមាត់និយាយបង្ខូចជាតិសាសន៍ខ្លួនឯង។ កុំយកចំណេះជំនាញរបស់ខ្លួនមកអភិវឌ្ឍន៍ប្រទេសជាតិរួមគ្នា ធ្វើសកម្មភាពឱ្យស្របទៅតាមច្បាប់ជាធរមានឡើងវិញ។

ជាចុងក្រោយ ក្រុមយុវជនសង្គមស៊ីវិល នៅកម្ពុជា អះអាងទៀតថា ក្នុងនាមជាយុវជន គឺមិនអាចឱបដៃឈរមើលចំពោះ យុវជន ឬជនបរទេស និងបណ្តាល អង្គការ សមាគម ណាមកចង់កេញចំណេញនយោបាយ ឬបង្កើតភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ ក្រុមយុវជនសង្គមស៊ីវិល នៅកម្ពុជា ប្តេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ដើម្បីចូលរួមឆ្លើយតបគ្រប់រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម