Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ តាមរយៈ JCI ASPAC Angkor Cambodia ឆ្នាំ 2024 អ្នកចូលរួមពីបណ្ដាប្រទេសនានា មកជាសាក្សី នៃការរីកចម្រើនកម្ពុជា

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គូស​បញ្ជាក់​ថា តាមរយៈ​ការ​រៀបចំ​នូវ JCI ASPAC Angkor Cambodia ឆ្នាំ 2024 មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​មកពី​បណ្ដា​ប្រទេស​នានា មក​ប្រទេស​កម្ពុជា​អាច​ស្វែងយល់​ពី​ភាព​សម្បូរ​បែប នៃ​វប្បធម៌ និង​ភាព​កក់ក្ដៅ ស្នាម​ញញឹម​របស់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គ្រប់ៗ គ្នា បាន​មក​ជា​សាក្សី នៃ​ការ​រីកចម្រើន​សង្គម ការ​រស់នៅ និង​សមិទ្ធផល​កម្ពុជា​ក្នុង​រយៈពេល ៤៥ ឆ្នាំ កន្លង​មក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គូស​បញ្ជាក់​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី «JCI Senate Golden Era Night» នៃ​មហាសន្និបាត​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ឆ្នាំ ២០២៤ នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្ត​សៀមរាប កាលពី​ល្ងាច​ថ្ងៃ​ទី ០៨ ខែ​មិថុនា ឆ្នាំ ២០២៤។

នា​ឱកាស​នោះ​ដែរ មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ពិធី ឯកឧត្ដម ហ៊ុន ម៉ានី បាន​ថ្លែង​អំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី ៧ ដែល​អនុញ្ញាត​ឲ្យ​កម្មវិធី «JCI Senate Golden Era Night» នៃ​មហាសន្និបាត​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ឆ្នាំ ២០២៤ នេះ រៀបចំ​ឡើង​នៅ​លើ​ទឹកដី នៃ​ខេត្ត​សៀមរាប ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ JCI កម្ពុជា អាជ្ញាធរ​មូលដ្ឋាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​យុវជន​ស្ម័គ្រចិត្ត នៃ​ក្រុម​គ្រួសារ ស​.​ស​.​យ​.​ក ទាំងអស់ ដែល​លះបង់​កម្លាំងកាយ​ចិត្ត រៀបចំ និង​ចូលរួម​ជួយ​ជ្រោមជ្រែង​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​គូស​បញ្ជាក់​ថា «តាមរយៈ​ការ​រៀបចំ​នូវ JCI ASPAC Angkor Cambodia ឆ្នាំ 2024 មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​មកពី​បណ្ដា​ប្រទេស​នានា មក​ប្រទេស​កម្ពុជា​អាច​ស្វែងយល់​ពី​ភាព​សម្បូរ​បែប នៃ​វប្បធម៌ និង​ភាព​កក់ក្ដៅ ស្នាម​ញញឹម​របស់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គ្រប់ៗ គ្នា បាន​មក​ជា​សាក្សី នៃ​ការ​រីកចម្រើន​របស់​សង្គម ការ​រស់នៅ និង​សមិទ្ធផល​របស់​កម្ពុជា ក្នុង​រយៈពេល ៤៥ ឆ្នាំ កន្លង​មក​នេះ ទាំង​ក្នុង​ដំណាក់កាល​ការ​តស៊ូ​នា​អតីតកាល ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​ក្នុង​ពេល​បច្ចុប្បន្ន និង​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​មុខ​ប្រកប​ដោយ​ភាព​ជឿជាក់ និង​សក្ដានុពល​របស់​ព្រះរាជាណាចក្រ​កម្ពុជា»។

ជាមួយ​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​រំលេច​អនុសាសន៍ សម្ដេច​ធិបតី អំពី​ដំណើរ​ដែល​កម្ពុជា​បាន​ឆ្លងកាត់​ពី​ប្រទេស​ធ្លាប់​តែ​ត្រូវ​បាន​ស្គាល់​ដោយ​សង្គ្រាម និង​វាល​ពិឃាដ ទៅ​ជា​ប្រទេស​មាន​សន្តិភាព​ពេញលេញ និង​ការ​ទទួល​ស្គាល់ ក្នុង​គោលដៅ​ដើម្បី​រម្លឹក​ពី​តម្លៃ នៃ​សុខ​សន្តិភាព​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​មនុស្សជាតិ​ទូទាំង​ពិភពលោក។

គួរ​ជម្រាប​ថា កម្មវិធី «JCI Senate Golden Era Night» បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​អបអរសាទរ និង​ប្រកាស​ផ្ទេរតំណែង​ជូន​ប្រធាន​ប្ដូរ​វេន ព្រមទាំង​ទទួល​ស្គាល់​ក្រុមប្រឹក្សាភិបាល​របស់​ព្រឹទ្ធសមាជិក JCI ក៏ដូចជា​បង្កើន​ភាព​ស្និទ្ធស្នាល​តាមរយៈ​ការ​រៀបចំ​កម្មវិធី​ពិសា​ភោជនាហារ​អបអរ​បញ្ចប់​អាណត្តិ និង​សមិទ្ធផល​របស់​ប្រធាន រួម​ទាំង​ក្រុម​ប្រឹក្សាភិបាល​អាណត្តិ​ឆ្នាំ ២០២៣ ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម