ព័ត៌មានជាតិ
ប្រកាសសាខា និងបញ្ចូលសមាជិកបក្សជាង ៥០០ រូប ឈានឆ្ពោះយកជ័យជម្នះបោះឆ្នោតឆ្នាំ ២០២៧-២០២៨
គណបក្សរាជធានីភ្នំពេញ បានធ្វើពិធីប្រកាសសាខាគណបក្ស ភ.ព ១៦ ភ.ព ១៧ ភ.ព ១៨ កែសម្រួលសមាសភាពសមាជិកសាខាគណបក្ស ភ.ព ១១ ភ.ព ១៤ និងបញ្ចូលសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួនជាង ៥០០ រូប ដើម្បីឈានឆ្ពោះទៅយកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ ២០២៧-២០២៨។

ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៤ នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ផ្លូវ ២០០៤ ខណ្ឌសែន សុខ។
លោក ឃួង ស្រេង មានប្រសាសន៍លើកឡើងថា ការប្រកាសសាខាគណបក្ស ភ.ព ១៦ ភ.ព ១៧ ភ.ព ១៨ កែសម្រួលសមាសភាពសមាជិកសាខាគណបក្សភ.ព ១១ ភ.ព ១៤ និងបញ្ចូលសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាពេលនេះ ដើម្បីត្រៀមឈានឆ្ពោះទៅយកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ ២០២៧-២០២៨ ខាងមុខ។ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ប្រាកដនិយមខ្ពស់។ តាមរយៈការបញ្ចូលសមាជិកថ្មីចំនួនជាង ៥០០ រូបនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីភាពដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនរុងរឿង។ សមាជិក-សមាជិកាទាំងជាង ៥០០ នាក់នេះ នឹងក្លាយជាប្រតិបត្តិករ ពោរពេញទៅដោយចំណេះដឹងរបស់គណបក្សប្រជាជនកម្ពុជា ទៅថ្ងៃអនាគត។

លោក ឃួង ស្រេង បន្តថា តាមរយៈគម្រោង “ព្រែកជីកហ្វូណន-តេជោ” យើងពិតជាបានឃើញច្បាស់ពីនរណាដែលជាអ្នកស្នេហាជាតិ ហើយនរណាជាអ្នកបំផ្លិចបំផ្លាញជាតិពិតប្រាកដ។ គណបក្សប្រជាជនកម្ពុជា បានរំដោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបន្តនូវការកសាងប្រទេសជាតិ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។
លោក ឃួង ស្រេង លើកឡើងទៀតថា សន្តិភាព សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រកបានមកដោយលំបាក ដូច្នេះយើងត្រូវរួមគ្នាការពារសន្តិភាពនេះឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ បន្ថែមពីនេះ សម្ដេចតេជោ នៅបានរំដោះអាយុជីវិតប្រជាពលរដ្ឋចេញពីជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ ថែមទៀត។ ផ្ដល់សិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាពលរដ្ឋ អ្វីដែលសំខាន់នោះ គឺសិទ្ធិរស់រានមានជីវិត ក្នុងចំណោមសិទ្ធិទាំង ១០ របស់អង្គការអន្តរជាតិ។ ជាងនេះទៅទៀត គណបក្សប្រជាជនកម្ពុជា នូវបានដោះស្រាយបញ្ហាធំៗ របស់ជាតិ យ៉ាងច្រើនទៀត រួមទាំងការដោះស្រាយការជាប់គាំងនយោបាយ ការទប់ស្កាត់ជំងឺកូវីដ-១៩ ការស្ដារធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការធ្វើឲ្យកេរ្តិ៍ឈ្មោះកម្ពុជា លេចមុខលេចមាត់នៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ក្នុងពិធីនេះ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងជាង ៥០០ នាក់ ក៏ទទួលបានថវិកាមួយចំនួនផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ