Connect with us

ព័ត៌មានជាតិ

នគរបាលខេត្តស្វាយរៀង បង្ក្រាបករណីឆបោកក្រោមរូបភាពដាក់ប្រាក់វិនិយោគ

បានផុស

នៅ

កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគរបាលខេត្តស្វាយរៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ក្រោមរូបភាពដាក់ប្រាក់វិនិយោគដែលផ្តល់ប្រាក់ចំណេញច្រើនត្រលប់មកវិញ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមីថុនា ឆ្នាំ២០២៤ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពជាច្រើនករណី។

តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឲ្យដឹងថា ជនសង្ស័យជាសហចារីដែលប្រើប្រាស់គណនីធនាគាររបស់ខ្លួនផ្ទាល់ជាមធ្យោបាយ សម្រាប់ទទួលប្រាក់ឆបោកពីអ្នកវិនិយោគផ្សេងៗ រួចផ្ទេរប្រាក់ទាំងនោះទៅឱ្យបក្ខពួករបស់ខ្លួនតាមរយៈគណនីធនាគារជាច្រើន។ បក្ខពួករបស់ជនសង្ស័យប្រើប្រាស់បណ្តាញសង្គម ដោយនិយាយលួង​លោមជនរងគ្រោះឱ្យជឿជាក់ ព្រមដាក់ប្រាក់វិនិយោគ។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ព្រមទាំងបានចេញដីកាឃុំខ្លួនរួចហើយ។ ជាមួយគ្នានេះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការជឿទុកចិត្តលើជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមរយ:បណ្តាញសង្គមក្នុងការវិនិយោគ និងការផ្ទេរប្រាក់ណាមួយដែលមិនមានប្រភពច្បាស់លាស់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៣ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៥ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៥ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម