Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺការពង្រឹងអភិបាលកិច្ច

បានផុស

នៅ

អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្នូលនៃគោលនយោបាយ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ គឺការពង្រឹងអភិបាលកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៧ ក្នុងដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ត្រូវបានរៀបចំ និងដាក់ចេញជាយុទ្ធសាស្ត្រក្នុងការពង្រឹងសមិទ្ធកម្មបន្ថែមរបស់រាជរដ្ឋាភិបាល ក្នុងការបម្រើប្រជាពលរដ្ឋ ដែលក្នុងនោះ ស្នូលនៃគោលនយោបាយ នៃយុទ្ធសាស្ត្របញ្ចកោណ គឺការពង្រឹងអភិបាលកិច្ច ។

សម្ដេចធិបតី គូសបញ្ជាក់ថា ការដាក់ចេញអភិបាលកិច្ចនេះ ពិតជាមានសារសំខាន់ណាស់ ពោលគឺអភិបាលកិច្ច ជាការធានានូវការប្រតិបត្តិរួមគ្នា ប្រកបដោយសង្គតិភាព និងជាប្រទីបមួយសម្រាប់បញ្ជាក់អំពីការទទួលខុសត្រូវ។ សម្ដេចធិបតី បន្តថា ការធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ គឺតាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ពិសេសការធានានិរន្តរភាព និងដំណើរការតាមរយៈសិទ្ធិអំណាច និងដំណើរការរបស់រដ្ឋបាលសាធារណៈ ដោយយកលើផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។

ដើម្បីសម្រេចតាមគោលការណ៍ប្រកបដោយភាពជោគជ័យ សម្ដេចធិបតី បានសង្កត់ធ្ងន់លើកត្តាសំខាន់ចំនួន២ ដែលត្រូវយកចិត្តទុកដាក់ ទី១) យន្តការ និងប្រព័ន្ធការងារ និងទី២) មនុស្ស។ សម្ដេចធិបតី ថ្លែងថា «ធ្វើអ្វីក៏ដោយមិនថាក្នុងវិស័យឯកជន ឬរដ្ឋ ក្នុងប្រទេសណាទេ កត្តា២នេះ សំខាន់ ត្រូវរៀបចំឱ្យមនុស្សមានសមត្ថភាព និងប្រព័ន្ធការងារច្បាស់លាស់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១០ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១៣ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១៥ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម