ព័ត៌មានជាតិ
សមាគមធនាគារកម្ពុជា ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នការឆបោកតាមអនឡាញ
ក្រុមការងារប្រឆាំងការឆបោកនៃសមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ឃើញថា ថ្មីៗនេះមាន គេហទំព័របោកបញ្ឆោតមួយចំនួនបានបន្លំជាគ្រឹះស្ថានធនាគារ ឬហរិញ្ញវត្ថុស្របច្បាប់ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្លែងក្លាយទាក់ទង ទៅនឹង “សេវាកម្ចី អនឡាញ” តាមរយៈទំព័រហ្វេសប៊ុក។

ជនឆបោកបានបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយប្រើឈ្មោះធនាគារណាមួយ ចម្លងរាល់មាតិកាដែលមាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់គ្រឹះស្ថាននោះ ហើយតភ្ជាប់ទំព័រហ្វេសប៊ុកក្លែងក្លាយ ដែលទើបតែបង្កើតទៅនឹងគេហទំព័ររបស់ពួកគេ (ឧ. http://khmersp.com/)។
ជនឆបោកក៏បានក្លែងបន្លំជាបុគ្គលិកធនាគារ ដោយចម្លងយករូបថតបុគ្គលិកនោះ ដើម្បីទាក់ទងទៅជនរងគ្រោះក្នុងការផ្តល់សេវាកម្ចី។ ជនឆបោក នឹងណែនាំទៅជនរងគ្រោះឱ្យបញ្ចូលលេខទូរស័ព្ទ និងលេខសម្ងាត់នានា និងបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្ញើប្រាក់ទៅពួកគេតាមរយៈ ខេអេច ឃ្យូអរ (KHQR) ដើម្បីបង់សេវាផ្ទៀងផ្ទាត់នៅ CBC មុននឹងផ្តល់កម្ចី ឬដើម្បីហេតុផលណាមួយទៀត។

ចំណុចគួរកត់សម្គាល់៖
១. ជាទូទៅ ទំព័រហ្វេសប៊ុកក្លែងក្លាយ ពុំមានព័ត៌មានធនាគារច្បាស់លាស់ ឬមាននិមិត្តសញ្ញាធនាគារ (Logo) ខុសប្លែក ពីរូបភាពដើមរបស់និមិត្តសញ្ញានោះ
២. សំណេរនៅលើទំព័រក្លែងក្លាយជាទូទៅ តែងតែខុសវេយ្យាករណ៍ និងមានការផ្សាយពាណិជ្ជកម្មដដែលៗ។
សមាគមធនាគារនៅកម្ពុជា បានក្រើនរំលឹកដល់សារធារណៈជនឱ្យប្រុងប្រយ័ត្នជានិច្ច កុំផ្ទេរប្រាក់ កុំបង់អ្វីមួយ តាមការស្កេន KHQR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា។
ក្នុងករណីសង្ស័យ សូមទាក់ទងជាបន្ទាន់ទៅគ្រឹះស្ថានរបស់លោកអ្នកដើម្បី បញ្ជាក់អំពីព័ត៌មានបន្ថែម ដូចជាមធ្យោបាយដែលគ្រឹះស្ថានផ្លូវការប្រើក្នុងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន ឬស្នើសុំការ ណែនាំផ្សេងទៀត។
សូមបញ្ជាក់ផងដែរថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការនឹងមិនសុំឲ្យអតិថិជនរបស់ខ្លួនផ្តល់លេខ សម្ងាត់ធនាគារ ឬព័ត៌មានផ្ទាល់ខ្លួនណាមួយឡើយ៕

-
សន្តិសុខសង្គម១៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង