Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖កូនខ្មែរចង់ក្លាយជាមន្រ្តីបម្រើរាស្រ្ត ត្រូវវិនិយោគលើការរៀនសូត្រ មិនត្រូវពឹងខ្សែ

បានផុស

នៅ

នាឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នាយករដ្ឋមន្រ្តី សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានថ្លែងថា កូនខ្មែរដែលចង់ក្លាយជាមន្រ្តីបម្រើរាស្រ្ត ត្រូវវិនិយោគលើការខិតខំប្រឹងប្រែងរៀនសូត្រ និងសមត្ថភាព មិនត្រូវពឹងលើខ្សែ បក្ខពួក ដើម្បីក្លាយជាមន្រ្តីនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី បានថ្លែងជាសាធារណៈថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី ៧ គឺបានដាក់ទិស​ដៅក្នុងការ​កំណែទម្រង់មន្រ្តីរាជការ តាមរយៈការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌ ផ្អែកទៅលើគុណាធិបតេយ្យ សុក្រឹតយភាព យុត្តិធម៌ និងបរិយាបន្ន ដែលជាអាទិភាពធំណាស់។

សម្តេចធិបតី ​គូសបញ្ជាក់ថា៖«មន្រ្តីចូលបម្រើរដ្ឋត្រូវចាប់ផ្តើមពីខ្លួនឯងមានទំនុកចិត្ត មិនមែន​ជាការវិនិយោគទេ។ ត្រូវវិនិយោគកម្លាំងចិត្ត កម្លាំងកាយ ខិតខំប្រឹងប្រែងរៀនសូត្រ មិនត្រូវវិនិយោគរកខ្សែ រកថវិកា ដើម្បីសូកគេនោះទេ»។
សម្តេចបន្ថែមថា ដូច្នេះសុក្រឹតភាព សមត្ថភាព មុនក្លាយជាមន្រ្តីរាជ​ការត្រូវបានបង្ហាញ​ឡើងតាមរយៈ​ការប្រឡងជ្រើសរើសមន្រ្តីរាជការកន្លងមក ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ដោយឈរលើគោលការណ៍ “អ្នកចេះ គឺជាប់”។

សម្តេចធិបតី ថ្លែងថា៖«សុក្រឹតភាព និងភាពត្រឹមត្រូវនៃការប្រឡងនេះ គឺជាឧទាហរណ៍មួយ ប៉ុន្តែជា​កិច្ចការធំណាស់សម្រាប់ផ្តល់ការលើកទឹកចិត្តដល់កូនខ្មែររបស់យើងដែលចង់ក្លាយជាមន្រ្តីបម្រើរាស្រ្ត»៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម